អស្ចារ្យណាស់! ធ្វើជាអ្នកបើកយន្តហោះមួយគ្រួសារតែម្តង

//s5.kh1.co/d5/d5841cc50d56c1aa8222ff71c1ccd2ca7a987304.jpg
សង្គម

 ០៨-កុម្ភៈ-២០២០ ៦ល្ងាច · ៤ ឆ្នាំមុន

សហអាមេរិក៖​ អាកាសចរណ៍ក៏ដូចជាឧស្សាហកម្មទេសចរណ៍នានាដែរ ភាគច្រើននៅតែជាកន្លែងដែលគ្រប់គ្រងដោយបុរស។ សូម្បីតែនៅឆ្នាំ ២០១៩ អ្នកបើកយន្តហោះជាស្ត្រីនៅតែមានចំនួនប្រហែល ៤,៤ ភាគរយ (ឬ ៦៩៩៤ នាក់) ទាំងអ្នកបើកយន្តហោះកម្រិតដំបូង (commercial pilots) ទាំងនៅសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បើយោងតាមមជ្ឈមណ្ឌលអាកាសចរណ៍។ ក្នុងឆ្នាំ២០១៩ ប្រវត្តិរូបអាកាសចរណ៍មួយគូនេះត្រូវបានលេចឡើងនៅពេលដែលអ្នកដំណើរ Dr. John Watrel បានដឹងថាអ្នកបើកយន្តហោះឌូបៃអ៊ែរ ៧៥៧ របស់គាត់តាមពិតជាម្តាយនិងកូនស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមគ្រួសារ Rexon
ក្រុមគ្រួសារ Rexon

ប្រធានក្រុម (កាប់ពីទេន) Wendy Rexon និងកូនស្រីដំបូងរបស់នាងគឺ Kelly Rexon គឺជាម្តាយនិងកូនស្រីដំបូងគេនៅក្នុងប្រវត្តិសាស្រ្តដែលធ្វើការហោះហើរជាមួយគ្នា។ និយាយរួមទៅការហោះហើរគឺជាអាជីវកម្មមួយ សម្រាប់គ្រួសារ Rexons ។ Wendy និងកូនស្រីពីរនាក់របស់នាងគឺជាអ្នកបើកយន្ដហោះរួមជាមួយប្តីនាងផងដែរ ដែលជាអ្នកបើកយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក។ Kelly បាននិយាយប្រាប់វិទ្យុ ABC ថា “វាជាផ្នែកមួយនៃអាជីវកម្មគ្រួសាររបស់យើង។ ខ្ញុំបានចាប់ផ្តើមហោះហើរនៅពេលដែលខ្ញុំមានអាយុ ១៦ ឆ្នាំ ហើយខ្ញុំមានសេចក្តីរីករាយក្នុងការធ្វើជាគ្រូបង្វឹកដល់ប្អូនស្រីខ្ញុំដែលនាងគឺជាសិស្សដំបូងរបស់ខ្ញុំ” ។

ជាមួយក្រុមការងារអាកាសចរណ៍ Delta
ជាមួយក្រុមការងារអាកាសចរណ៍ Delta

Wendy និងកូនស្រីឈ្មោះ Kelly បានហោះហើរជាមួយគ្នាចេញពីអាកាសយានដ្ឋាន JFK ញូវយ៉ក។ ការហោះហើរលើកដំបូងរបស់ពួកគេ ប្រឈមមុខនឹងផ្សែង ចំហាយដែលកើតមានឡើងក្នុងកាប៊ីនយន្ដហោះ។ ទោះបីជាមានផលវិបាកដែលមិនបានគ្រោងទុកជាមុនក៏ដោយក៏ពួកគេបានចុះចតដោយសុវត្ថិភាពនៅក្នុងទីក្រុងឡូសអង់សឺឡែស។ វាជាលើកដំបូងហើយដែល Wendy បានឃើញកូនស្រីរបស់គាត់ចុះចតជាបន្ទាន់បែបនេះ។ Wendy បានលើកឡើងថា“ នាងអស្ចារ្យណាស់” ។ វាជាស្ថានភាពលំបាក តែKelly បានធ្វើឱ្យមានភាពងាយស្រួល ដោយសារការបណ្តុះបណ្តាល គួបផ្សំនឹងសមត្ថភាពរបស់នាង»។

Kelly និងម្តាយរបស់នាង
Kelly និងម្តាយរបស់នាង
Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T