វីរុសកូរ៉ូណាឆ្លងខ្លាំងពេក ​កូរ៉េខាងត្បូងសម្រេចរៀបចំពិធីអាពាហ៍ពិពាហ៍​ដ៏ធំមួយ ​ដែលតម្រូវឱ្យកូនកំលោះកូនក្រមុំ ត្រូវពាក់ម៉ាសទាំងអស់គ្នា

//s5.kh1.co/5e/5e0af9d77b1b27cae76cebd45c1a80972942b16c.jpg
សង្គម

 ០៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិធីរៀបអាពាហ៍ពិពាហ៍ពាក់ម៉ាសដ៏ធំមួយ ត្រូវបានគេធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង ក្នុងន័យទប់​ស្កាត់ការចម្លងវីរុសកូរ៉ូណា

​កូរ៉េខាងត្បូង៖ ​ពិធីរៀបអាពាហ៍ពិពាហ៍ពាក់ម៉ាសដ៏ធំមួយ ​ត្រូវបាន​ធ្វើឡើងនៅ​ព្រះវិហារ Unification Church កាលពីថ្ងៃសុក្រ ក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ស្របពេលដែលមាន​ការព្រួយបារម្ភ​​​ជុំវិញ​ការឆ្លង​រាលដាល​វីរុស​​កូរ៉ូណាពីទីក្រុងវូហាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គូស្វាម៉ីភរិយាថ្មីបានរៀបការនៅវិហារ Unification Church
គូស្វាម៉ីភរិយាថ្មីបានរៀបការនៅវិហារ Unification Church

នៅក្នុង​ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំ​នោះដែរ គេសង្កតឃើញមានកូនកំលោះកូនក្រមុំប្រមាណជា​ ៣០០០ គូ​មកពីប្រទេសជាង ៦០ផ្សេងគ្នានៅលើពិភពលោក លើកលែងតែគូ​ស្វា​មី​ភរិយាមកពីប្រទេសចិនត្រូវបានគេហាមឃាត់។

មានគូស្វាម៉ីភរិយា​ ខ្លះមិនបានពាក់ម៉ាសនោះទេ
មានគូស្វាម៉ីភរិយា​ ខ្លះមិនបានពាក់ម៉ាសនោះទេ

នៅក្នុងរៀបអាពាហ៍ពិពាហ៍នោះទៀតសោធ គូស្វាមីភិរិយាថ្មីទាំងអស់ដែលបានចូលរួម ត្រូវឆ្លងកាត់ការពិនិត្យសុខភាពរករោគសញ្ញាវីរុសកូរ៉ូណាជាមុនសិន។ ហើយក្នុងនោះដែរ ខាងព្រះ Unification Church បានចែកម៉ាសប្រមាណជា៣ម៉ឺនម៉ាស ប៉ុន្តែមាន​គូស្វាមីភរិយាខ្លះមិនបានពាក់នោះទេ។

មានគូស្វាម៉ីភរិយា​ ខ្លះមិនបានពាក់ម៉ាសនោះទេ
មានគូស្វាម៉ីភរិយា​ ខ្លះមិនបានពាក់ម៉ាសនោះទេ

គួរបញ្ជាក់ផងដែរថា ​ប្រទេសកូរ៉េខាងត្បូងតម្រូវឱ្យធ្វើបែបនេះ បន្ទាប់ប្រទេសនេះបាន​រកឃើញ​អ្នកឆ្លងវីរុស​កូរ៉ូណាចំនួន ២៤នាក់ ​ហើយអ្នកឆ្លងចុងក្រោយបង្អស់ត្រូវបានគេរកឃើញថា បានធ្វើដំណើរតាមយន្តហោះពីទីក្រុងវូហាន៕

គូស្វាម៉ីភរិយា​មកពីប្រទេសចិនត្រូវបានហាត់មិនឱ្យចូលរួម 
គូស្វាម៉ីភរិយា​មកពីប្រទេសចិនត្រូវបានហាត់មិនឱ្យចូលរួម 
កូនក្រមុំកូនកំលោះនាំគ្នាទះដៃសាទរថ្ងៃរៀបអាពាហ៍ពិពាហ៍
កូនក្រមុំកូនកំលោះនាំគ្នាទះដៃសាទរថ្ងៃរៀបអាពាហ៍ពិពាហ៍
​អ្នកចូលរួមទាំងអស់ត្រូវឆ្លងត្រួវពិនិត្យសុខភាពជាមុនសិន
​អ្នកចូលរួមទាំងអស់ត្រូវឆ្លងត្រួវពិនិត្យសុខភាពជាមុនសិន
កូនក្រមុំកូនកំលោះពាក់ម៉ាស
កូនក្រមុំកូនកំលោះពាក់ម៉ាស
កូនក្រមុំកូនកំលោះធ្វើការបួងសួង
កូនក្រមុំកូនកំលោះធ្វើការបួងសួង
កូនក្រមុំកូនកំលោះប្រមាណ៣០០០គូបានចូលក្នុងពិធីដ៏ធំមួយនេះ
កូនក្រមុំកូនកំលោះប្រមាណ៣០០០គូបានចូលក្នុងពិធីដ៏ធំមួយនេះ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T