ស្ត្រីជនជាតិចិនម្នាក់ធ្លាក់ខ្លួនឈឺនៅឯអាកាសយានដ្ឋាន Copenhagen សង្ស័យមានវីរុសកូរ៉ូណា

//s5.kh1.co/e1/e1b07ab3b1875dfb3276dc09f5e4da8d9b9976c8.jpeg
សង្គម

 ០៩-កុម្ភៈ-២០២០ ៧ព្រឹក · ៤ ឆ្នាំមុន

ហ្វាំងឡង់៖ ស្ត្រីជនជាតិចិនម្នាក់ធ្លាក់ខ្លួនឈឺនៅអាកាសយានដ្ឋាន Copenhagen បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណា។ អាជ្ញាធរសុខាភិបាលដាណឺម៉ាក (Sundhedsstyrelsen) បានបញ្ជាក់ថាស្ត្រីម្នាក់កាលពីព្រឹកថ្ងៃសុក្របានធ្លាក់ខ្លួនឈឺនៅឯអាកាសយានដ្ឋាន Copenhagen ហើយត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីរជនជាតិចិនរូបនេះបានមកដល់អាកាសយានដ្ឋាន Copenhagen នៅម៉ោង ៧ និង ៤០ នាទីព្រឹកថ្ងៃសុក្រនេះតាមជើងហោះហើរពីប្រទេសចិន តាមរយៈទីក្រុង Helsinki ក្នុងប្រទេសហ្វាំងឡង់។ នាងបានទាក់ទងបុគ្គលិកអាកាសយានដ្ឋាន បន្ទាប់ពីមានរោគសញ្ញាដូជាជំងឺផ្តាសាយ។ បន្ទាប់មកនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Hvidovre ជិតទីក្រុង Copenhagen ជាកន្លែងដែលជាមន្ទីរពេទ្យដោយដាក់នៅដាច់ពីគេ និងធ្វើតេស្តរកមេរោគឆ្លង។

Copenhagen airport 
Copenhagen airport 

ផ្នែកតូចមួយនៃស្ថានីយអាកាសយានដ្ឋាន Copenhagen ៣ ត្រូវបានបិទជាបណ្តោះអាសន្ន។

អាជ្ញាធរសុខាភិបាលដាណឺម៉ាកបានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិ DR ថាស្ត្រីនោះមិនមានផ្ទុកវីរុសកូរ៉ូណាទេ។ លោកបាននិយាយបន្តទៀតថា អ្នកដំណើរត្រូវបានគេសង្កេតឃើញដោយមានរោគសញ្ញានៅពេលទៅដល់អាកាសយានដ្ឋាន ហើយបន្ទាប់មកត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ Hvidovre ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យពីរក្នុងប្រទេសដាណឺម៉ាកដែលមានជំនាញក្នុងការគ្រប់គ្រងអ្នកជំងឺដែលត្រូវដាក់ដាច់ឆ្ងាយ ដោយសារតែហានិភ័យនៃការឆ្លងមេរោគ។ សេចក្តី​ថ្លែង​ការណ៍​មួយបានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលបានផ្លាស់ប្តូរការធានាដល់អ្នកដំណើរនៅអាកាសយានដ្ឋាន Copenhagen ។

Copenhagen airport 
Copenhagen airport 

លោកបានមានប្រសាសន៍ថា“ ខ្ញុំអាចធានាចំពោះអ្នកធ្វើដំណើរដែលអាចនៅអាកាសយានដ្ឋាននៅព្រឹកនេះថា ពួកគេមិនចាំបាច់បារម្ភទេ។ 

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្របានឲ្យដឹងថាមនុស្សទី ២ នៅតែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Hvidovre ពីការសង្ស័យថាមានការឆ្លងវីរុសនេះ។ ដោយអាជ្ញាធរសុខាភិបាលដាណឺម៉ាកកំពុងរង់ចាំការធ្វើបច្ចុប្បន្នភាពលើស្ថានភាពរបស់មនុស្សនោះ។ ហើយបុគ្គលទី ២ មិននៅលើយន្តហោះដូចស្ត្រីមកពីប្រទេសចិន ប៉ុន្តែមិនមានព័ត៌មានលម្អិតណាមួយត្រូវបានចេញផ្សាយនោះទេ៕

https://s5.kh1.co/__image/w=650,h=488,q=100/fd/fde89c5459fc76fe771a0fd89a45b22a5a57e3f2.jpeg
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T