ឆ្លាតណាស់! ស្វាអូរ៉ង់អូតង់មួយក្បាល ចេះឈោងដៃទៅសង្គ្រោះអ្នកអភិរក្សម្នាក់ ឱ្យចេញពីទឹក!

//s5.kh1.co/cb/cb68c5e0cb50186b39bdb1488733c6f318e090a1.jpg
សង្គម

 ០៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្វាអូរ៉ង់អូតង់មួយក្បាលឈោងដៃទៅ សង្គ្រោះអ្នកអភិរក្សចេញពីទឹក

ឥណ្ឌូនេស៊ី៖ រូបភាពគួឲ្យចាប់អារម្មណ៍ ថតបានដោយអ្នកស្ម័គ្រចិត្តម្នាក់ ខណៈពេលដែលស្វាអូរ៉ង់អូតង់មួយក្បាលកំពុងឈោងដៃទៅសង្គ្រោះមនុស្សចេញពីក្នុងទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពនេះ ត្រូវបានគេថតក្នុងតំបន់ព្រៃអភិរក្សមួយក្នុងក្រុង Borneo ជាកន្លែងដែលសត្វជិតផុតពូជកំពុងជ្រកកោន ដើម្បីការពារខ្លួនពីអ្នកប្រមាញ់។

កំឡុងពេលលោក Anil Prabhakar រួមនឹងមិត្តភក្ដិរបស់លោកម្នាក់កំពុងដើរលំហែកាយនៅឯតំបន់អភិរក្សខាងលើ ក៏បានប្រទះឃើញកម្មករធ្វើការនៅទីនោះម្នាក់ កំពុងចុះក្នុងបឹងមួយដើម្បីសម្អាតសត្វមានពិសទាំងឡាយរួមមានសត្វពស់ ដែលអាចបង្កគ្រោះថ្នាក់ដល់សត្វផ្សេងៗ។ មិនយូរប៉ុន្មានស្រាប់តែ មានស្វាអូរ៉ង់អូតង់មួយក្បាល បានដើរសំដៅចូលទៅជិតបុរសនោះ បន្ទាប់មកបានឈោងដៃរបស់វាម្ខាង ដែលមើលទៅហាក់កំពុងចង់ជួយបុរសរូបនោះចេញពីទឹកអុីចឹង។

យ៉ាងណាមិញ កម្មករខាងលើនេះ មិនបានទទួលតាមសំណើរបស់ស្វាដ៏ឆ្លាតមួយក្បាលនេះទេ ព្រោះលោកយល់ថា វាគ្រាន់តែជាសត្វព្រៃមួយក្បាលប៉ុណ្ណោះ៕

ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

ស្វាអូរ៉ង់អូតង់
ស្វាអូរ៉ង់អូតង់
ស្វាអូរ៉ង់អូតង់
ស្វាអូរ៉ង់អូតង់
ស្វាអូរ៉ង់អូតង់
ស្វាអូរ៉ង់អូតង់
ស្វាអូរ៉ង់អូតង់
ស្វាអូរ៉ង់អូតង់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T