ក្រោយពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី ពេលនេះ ក្រុមហ៊ុនដែលទទួលបន្ទុកផលិត អាយហ្វូន បែរជាផលិតម៉ាសជំនួសវិញ

//s5.kh1.co/67/6700bd53f5620bc42964e3196013315b8512cf93.jpg
បច្ចេកវិទ្យា

 ០៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដោយសារតម្រូវការម៉ាស មានភាពខ្វះខាត នៅជុំវិញពិភពលោក ទើបនាំឲ្យក្រុមហ៊ុន Foxconn បង្វែរទិសដៅថ្មី ជំនួសវិញ។

ចិន៖ ក្រុមហ៊ុនអេឡិចត្រូនិចយក្ស Foxconn ដែលជាអ្នកទទួលបន្ទុកផលិតទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple បានបោះជំហានមិនធម្មតាមួយ ក្នុងការប្ដូរទៅផលិតប្រភេទម៉ាសគ្រូពេទ្យវះកាត់ជំនួសវិញ។ ក្រុមហ៊ុននេះក៏កំពុងជំរុញ ឲ្យបើកដំណើរការរោងចក្រក្នុងប្រទេសចិនវិញ កាលពីថ្ងៃចន្ទ បន្ទាប់ពីបានបិទទ្វារ ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ការផ្ទុះឡើងនេះ បានធ្វើឲ្យតម្រូវការម៉ាស មានការកើនឡើង និងបណ្ដាលឲ្យការផ្គត់ផ្គង់ មានភាពខ្វះខាតនៅជុំវិញពិភពលោក។ Foxconn មានគម្រោងនឹងផលិតម៉ាស ឲ្យបាន២លានក្នុងមួយថ្ងៃ នៅមុនបំណាច់ខែនេះ។ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានចាប់ផ្ដើមធ្វើតេស្តផលិតផលម៉ាសនេះ នៅឯរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួន នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួននឹងប្រើឧបករណ៍វាស់សីតុណ្ហភាពអាំងប្រាជំនាន់ថ្មី ដើម្បីជួយពិនិត្យមើលការឆ្លងនៃមេរោគ ដែលអាចរាតត្បាតនៅកន្លែងបំពេញការងារ។

រោងចក្ររបស់ Foxconn ក្នុងទីក្រុង Shenzhen
រោងចក្ររបស់ Foxconn ក្នុងទីក្រុង Shenzhen

ដូចក្រុមហ៊ុនដទៃទៀតដែរ Foxconn បានឆ្លើយតបនឹងការផ្ទុះឡើងនៃវីរុសឆ្លង ដោយបានបិទក្រុមហ៊ុនជំនួញរបស់ខ្លួន ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ កាលពីប៉ុន្មានឆ្នាំមុន រោងចក្រផលិតរបស់វានៅតែដំណើរការ បើទោះបីស្ថិតនៅក្នុងថ្ងៃឈប់សម្រាកក៏ដោយ។ ឥឡូវនេះ ក្រុមហ៊ុនក៏បានសុំការអនុញ្ញាតពីអាជ្ញាធរ ដើម្បីចាប់ផ្ដើមការងារឡើងវិញ នៅរោងចក្រដែលបានបិទទ្វារ។

ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាកង្វះខាតម៉ាសផងដែរ។ ចំណែកឯ ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារបស់ចិន SAIC-GM-Wuling បានប្រកាសថា ខ្លួននឹងបង្កើតខ្សែសង្វាក់ផលិតកម្មចំនួន១៤ ដោយមានគោលដៅផលិតម៉ាសឲ្យបាន១.៧លាន ក្នុងមួយថ្ងៃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T