មន្ទីរពេទ្យគឺជាកន្លែងដែលអ្នកជំងឺត្រូវការ ភាពស្ងប់ស្ងាត់ដើម្បីសម្រាក និង ព្យាបាលរបួស ប៉ុន្តែបើសិនជាមានជ្រូកព្រៃ រត់ចូលមក ហើយថែមទាំងមានស្នូរគ្រាប់កាំភ្លើង ផូងផាំងទៀតនោះគឺ ពិតជាមិនល្អសំរាប់អ្នកជំងឺនោះទេ។ ករណីនេះបានកើតឡើងនៅប្រទេសចិន នាវេលាម៉ោងប្រហែល ១២ ថ្ងៃត្រង់ ជ្រូកព្រៃមួយក្បាលបានបោលចូល ទៅក្នុងមន្ទីរពេទ្យទាំងកំរោល ហើយបានបោលទៅបុកអ្នកជំងឺម្នាក់ អោយខ្ទាតសន្លប់ថែមទៀតផង។ ភ្លាមៗនោះខាងមន្ទីរពេទ្យបាន ទូរស័ព្ទហៅប៉ូលិសអោយមកធ្វើ អន្តរាគមន៍ជាបន្ទាន់ ប្រហែលជា ១០ នាទីក្រោយម​ក ប៉ូលិសក៏បានមកដល់ ដំបូងពួកគេបានយកឈើទៅវាយ ប៉ុន្តែដូចជាយកពងមាន់ទៅជល់នឹងថ្មអញ្ចឹង វាមិនបានធ្វើអោយ ជ្រូកព្រៃនោះឈឺសូម្បីតែបន្តិចទេ។ បន្ទាប់មកទើបប៉ូលិសសម្រេចចិត្តដកកាំភ្លើងខ្លី មកបាញ់ជាច្រើន គ្រាប់ប៉ុន្តែគ្មានត្រូវមួយគ្រាប់ណាទេ ហើយវា ក៏ចេះតែរត់ទៅរត់មកក្នុងសភាព ភ័យខ្លាច ១ ម៉ោងក្រោយមកទើប វាយវាអោយសន្លប់បាន ហើយប៉ូលិសម្នាក់នោះក៏បានយកកាំភ្លើង មកបាញ់ម្តងទៀតដើម្បី កុំអោយវារើរបំរះតទៅទៀត រួចក៏លើកដាក់ឡានយកទៅបាត់ទៅ។ គួរបញ្ជាក់ផងដែរថា ប្រជាជនមានការ រិះគន់ចំពោះប៉ូលិសមួយរូបនោះ​យ៉ាងខ្លាំងព្រោះ គាត់បាញ់ជ្រូកព្រៃ ដល់ទៅ ១៣ គ្រាប់ហើយត្រូវបានតែមួយ គ្រាប់ពេលវាសន្លប់តែប៉ុន្នោះ ចុះបើសិនវាជាចោរដែលមានកាំភ្លើង អាចបាញ់តបមកវិញនោះវា ទៅជាយ៉ាងណា? ហើយនេះជាមន្ទីរពេទ្យ គ្រាន់តែរឿងជ្រូកព្រៃមួយក្បាលសោះ ក៏ប្រើប្រាស់កាំភ្លើងដែរ ពួកគេអាចរកវិធីចាប់វាយកទៅ ប្រលែងក្នុងព្រៃដើម្បីរក្សាពូជសត្វក៏បានដែរ មិនគួរធ្វើបែបនេះ​ទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះជ្រូកមួយក្បាលនេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]