មើលរូបទាំងនេះ ទើបដឹងថា ដួង លីនដា ពូកែលេងម៉ូតពេជ្រ បានស្អាត និងប្លែកៗកម្រិតណា

//s5.kh1.co/84/848c49d309478cc1c291209a8266520203749f31.jpg
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដួង លីនដា កាន់តែកាក់កប និយមលេងខ្លួនបានសមសួន ជាមួយគ្រឿងពេជ្រម៉ូតស្អាត និងប្លែកៗ មើលទៅលេចធ្លោជាងគេជានិច្ច រាល់ពេលចូលកម្មវិធីម្ដងៗ

ភ្នំពេញ៖ ជឿជាក់ថា​ ប្រិយមិត្តរាល់គ្នា ច្បាស់ជាបានស្គាល់ពី កញ្ញា ដួង លីនដា ដែលជាតារាបង្ហាញម៉ូត និងជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព ដោយសព្វថ្ងៃក្ដោបបានតំណែងជាតួអង្គស្រី ក្នុងហង្សមាសថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេឃើញថា ថ្មីៗនេះដែរ ដួង លីនដា កំពុងកាក់កបណាស់​ ថែមទាំងមានជីវភាពហ៊ឺហា ហាយសូរណាស់ រស់នៅលើគំនរទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ និយមទិញគ្រឿងអលង្ការពេជ្រជាច្រើនឈុត សម្រាប់តុបតែងលម្អខ្លួន ឲ្យកាន់តែទាក់ភ្នែកទៀត។ ជាក់ស្ដែង យោងតាមរូបភាពជាច្រើនសន្លឹកក្នុងបណ្ដាញសង្គម ដួង លីនដា បានពាក់ជាមួយនឹងគ្រឿងពេជ្រ មានម៉ូតស្អាតៗ និងប្លែកៗជានិច្ច រាល់ពេលទៅចូលរួមក្នុងកម្មវិធីអ្វីមួយ លេចធ្លោជាងគេជានិច្ច។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យហ្វេនៗពេញចិត្ត និងសរសើរដល់ ដួង លីនដា គ្រប់គ្នា​ដែលពូកែរកនឹកម៉ូត និងរបៀបតុបតែងខ្លួនរបៀបថ្លៃថ្នូរ គួរឲ្យយកជាគំរូបាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 ដួង លីនដា
 ដួង លីនដា
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
 ដួង លីនដា ជាមួយគ្រឿងពេជ្រ
ដួង លីនដា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T