ក្តៅៗ! Justin Biber ចេញបទថ្មីមួយទៀត ប៉ុន្មានម៉ោងមុន ​(មានវីដេអូ)

//s5.kh1.co/2e/2e11108657f340406f4f62b3b07649b703f26faf.png
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Justin Biber ចេញបទថ្មីមួយទៀតប៉ុន្មានម៉ោងមុននេះ ផ្អើលអស់អ្នកគាំទ្រក្នុងវេបសាយយូធូបដែល ទើបតែចេញមិនទាន់បានមួយថ្ងៃផង ទទួលបានការទស្សនាជិតមួយលានដងទៅហើយ

បរទេស៖ អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ហើយ តារាចម្រៀងវ័យ២៥ឆ្នាំJustin Bieber ដែលចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីតូចក្រូចឆ្មាមក ឆ្លងកាត់ជីវភាពលំបាកតោកយ៉ាក និងធ្លាប់ដើរច្រៀងតាមផ្លូវដើម្បីរកចំណូលមកជួយគ្រួសារផងនោះ ដែលបច្ចុប្បន្នភាពក្លាយជាតារាមួយរូបដែលមានអ្នកគាំទ្រច្រើនបំផុតក្នុងវេបសាយ Youtube។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្មានម៉ោងមុននេះកំពូលតារាចម្រៀងសញ្ជាតិកាណាដា បានបង្ហោះបទថ្មីក្នុងវេបសាយយូធូបដែលមានចំណងជើងថា « Intentions» ដែលច្រៀងរួមគ្នាជាមួយតារារ៉េប Quavo។ បទថ្មីនេះ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ព្រោះបទនេះទើបតែចេញមិនទាន់បានមួយថ្ងៃផង ទទួលបានការទស្សនាជិតមួយលានដងទៅហើយ។
ចាប់តាំងពីតារាប្រុសរូបនេះ ប្រកាសប្រាប់អ្នកគាំទ្រថាខ្លួននឹងប្រឡូកចូលវិស័យសិល្បៈវិញមក សន្ទុះនៃការគាំទ្រតារាប្រុសរូបនេះកើនឡើងគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ «Intention» គឺជាបទទីបួនហើយដែលJustin Bieber ចេញបន្ទាប់ពី «Change» ត្រូវបានបង្ហោះក្នុងវេបសាយ Youtube ៕

ចង់ដឹងទេថាបទថ្មីនេះពិរោះយ៉ាងដូចម្តេចនោះសូមទស្សនាវីដេអូខាងក្រោម៖

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T