ឆ្លងមិនរើស​មុខថាចិន ឬមិនចិនទេ! ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ម្នាក់ ឆ្លង​​កូរ៉ូណាវីរុស​ក្រោយត្រលប់មកពី Wuhan (មានវីដេអូ)

//s5.kh1.co/84/84972e3257bbaed980c8b05ed800c494a77deb71.jpg
សង្គម

 ០៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាមួយទៀតកាលពីថ្ងៃសុក្រនេះ ដែលនាំឱ្យមានចំនួនសរុបដល់ទៅ ២៤ ករណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលកាលពីថ្ងៃសុក្របានបង្ហាញថា ជនជាតិកូរ៉េម្នាក់ដែលបាន​វិលត្រឡប់​មកពីក្រុងវូហាន ប្រទេសចិន ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនោះ។ ការរកឃើញនេះ ដឹងបាន​តាមរយៈ​ការធ្វើតេស្តនៅ​រសៀលថ្ងៃព្រហស្បតិ៍ ហើយអ្នកជំងឺត្រូវបានបញ្ជូនទៅមជ្ឃមណ្ឌលវេជ្ជសាស្រ្តជាតិ។

ករណីទី ២ ក្នុងចំណោមជនជាតិកូរ៉េដែលបានហោះចេញពីវូហាន។ ហើយពួកគេត្រូវបានដាក់​ស្ថិតនៅ​ក្នុងភាពដាច់ដោយឡែករយៈពេល ១៤ ថ្ងៃចាប់តាំងពីបានវិលត្រឡប់មកពីវូហានកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ពួកគេកំពុងស្នាក់នៅក្នុងកន្លែងសាធារណៈនៅទីក្រុង Asan និងស្រុក Jincheon ទីតាំងទាំងពីរស្ថិត​នៅចម្ងាយប្រហែលពីរម៉ោងពីទីក្រុងសេអ៊ូល។

រឿងនេះកើតឡើងបន្ទាប់ពីផ្នែកបង្ការគ្រោះថ្នាក់កណ្ដាលបានបញ្ជាក់ករណីចំនួន ៤ កាលពីថ្ងៃព្រហស្បតិ៍។ ៣ ករណីជាជនជាតិកូរ៉េ ដែលជាសមាជិកគ្រួសារ ឬក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺផ្សេងទៀត។ ពួកគេទាំងអស់បានស្ថិតនៅដាច់ពីគេ ដោយស្ម័គ្រចិត្តមុនពេលធ្វើរោគវិនិច្ឆ័យ។ ករណីមួយទៀត គឺស្រ្តីជនជាតិចិនដែលបានមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ២៣ ខែមករាក្នុងនាមជាអ្នកទេសចរណ៍។

ដូចដែលករណីថ្មីត្រូវបានបញ្ជាក់ តាមទូរទស្សន៍ក្នុងស្រុក GS SHOP ដែលអ្នកជំងឺម្នាក់ក្នុងចំណោម​អ្នកធ្វើការទាំងនោះបានសម្រេចចិត្តចេញក្រៅរហូតដល់ព្រឹកថ្ងៃសៅរ៍។ នេះគឺជាការបិទជាបណ្ណោះអាសន្នបង្អស់របស់ក្រុមហ៊ុនមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែមេរោគនេះ។

ទោះបីជាអ្នកមិនបានទៅលេងប្រទេសចិនក៏ដោយ ប៉ុន្តែអ្នកមានការព្រួយបារម្ភថាអ្នកអាចនឹងមានវីរុសនេះ ព្រោះអ្នកក្តៅខ្លួនខ្លាំង អាចទៅធ្វើតេស្តបាន។​ ក្រុមមន្រ្តីបានប្រកាសពីការផ្លាស់ប្តូរនេះ ដោយសារ​តែការកើនឡើង​នៃចំនួនអ្នកជំងឺដែលបានបញ្ជាក់ថា បានទៅប្រទេសផ្សេង​ក្រៅពី​ប្រទេស​ចិន​។ ទន្ទឹមនឹងនេះដែរ ឧបករណ៍តេស្តថ្មីផលិតនៅក្នុងស្រុកដែលចំណាយពេលតែ ៦ ម៉ោងប៉ុណ្ណោះ​ដើម្បីកំណត់ថា តើអ្នកជំងឺ​ឆ្លងនឹងមាន​នៅតាមស្ថាប័នវេជ្ជសាស្ត្រចំនួន ៥០ នៅទូទាំងប្រទេស​កូរ៉េខាងត្បូងដែរឬទេ?

ទស្សនារូបភាព និងមើលវីដអូខាងក្រោម៖

កាពារពីមេរោគកូរ៉ូណា
កាពារពីមេរោគកូរ៉ូណា
ធ្វើតេស្ត
ធ្វើតេស្ត
ធ្វើតេស្ត
ធ្វើតេស្ត
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T