ចុម! បុរសម្នាក់ស្ដោះទឹកមាត់ជូតប៊ូតុងជណ្ដើរយន្ដ ចំពេលដែលគេគ្រប់គ្នាកំពុងខ្លាចឆ្លងវីរុសកូរ៉ូណា...(មានវីដេអូ)

//s5.kh1.co/d3/d304972617d5ddd7c03d758aff046df7740d68bb.jpg
សង្គម

 ០៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ស្ដោះទឹកមាត់ជូតប៊ូតុងជណ្ដើរយន្ដ ចំពេលដែលគេគ្រប់គ្នាកំពុងខ្លាចឆ្លងវីរុសកូរ៉ូណា ដែលបានរាលដាលជាច្រើនប្រទេស

ចិន៖ ចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាមក គេសង្គេតឃើញជណ្ដើរយន្ដជាច្រើន បានបំពាក់នូវកន្សែងដៃអនាម័យ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរ ដោយមិនចាំបាច់ចុចលើប៊ូតុងដោយផ្ទាល់។ តែបើទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងណាក្ដី ក៏មានមនុស្សអសីលធម៌មួយចំនួន បានធ្វើរឿងមិនគប្បីនៅទីសាធារណៈ ស្របពេលមនុស្សជាច្រើនកំពុងខ្លាចរអាជំងឺឆ្លងដ៏អាក្រក់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជនបង្ក
ជនបង្ក

យោងតាមឃ្លិបវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីទង្វើមិនគួរគប្បីរបស់ស្ត្រីម្នាក់ បានយកក្រដាសអនាម័យមកជូតច្រមុះ និងមាត់របស់នាង រួចហើយក៏ទម្លាក់ចោលយ៉ាងរាយប៉ាយនៅក្នុងជណ្ដើរយន្ដ។ តែអ្វីដែលកាន់អាក្រក់ជាងនេះទៀតនោះ ខណៈមានមនុស្សប្រហែលពីរបីកំពុងជិះក្នុងជណ្ដើរយន្ដរួមគ្នា ស្រាប់តែជនអគតិម្នាក់ បានរើសយកក្រដាសដែលគេបោះចោល រួចបើកម៉ាសដែលកំពុងពាក់ស្ដោះទឹកមាត់ដាក់ក្រដាសនោះតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ជននេះថែមទាំងយកក្រដាសនោះទៅជូតលើប៊ូតុងជណ្ដើយន្ដចំនួនបីដងទៀតផង។

ជនបង្ក
ជនបង្ក

ជាលទ្ធផល ក្រោយវីដេអូខាងលើបានបង្ហោះចែកចាយពាសពេញប្រព័ន្ធអុីនធឺណេតរួចមក ប៉ូលិសក៏បានធ្វើការស៊ើបអង្កេត និងចាប់ជនបង្កឲ្យទៅផ្តន្ទាទោស ហើយត្រូវបានកាត់ទោសជាប់ពន្ធនាគារយៈពេល ១០ថ្ងៃ ពីបទបង្កភាពភិតភ័យនៅទីសាធារណៈ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T