ឱកាសកម្រមាន! បានបង្ហាញទេព្យកោសល្យហើយ ព្រមទាំងអាចនឹងមានវាសនាក្លាយជាម្ចាស់រង្វាន់ធំទៀត

//s5.kh1.co/f6/f6669b3d8e5692d9b08f0717f8648d4eef29aad0.jpg
សង្គម

 ០៧-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ​ដោយមើលឃើញពីភាពរីកចម្រើនលើស្នាដៃសិល្បៈ ផ្នែកផលិតខ្សែភាពយន្ត ភាពយន្តខ្លីៗ និងភាពរីកចម្រើនបច្ចេកវិទ្យា ក្រុមហ៊ុន Asia Cash Express Plc ដែលគេស្គាល់គ្រប់គ្នាថា «អាស៊ីវេរលុយ» បានចូលរួចចំណែកក្នុងការលើកទឹកចិត្តដល់កូនខ្មែរគ្រប់រូប ដែលមានចំណេះដឹង ចំណង់ចំណូលចិត្តលើការផលិត និងដឹកនាំរឿង ដោយបង្កើតកម្មវិធី ប្រកួតប្រជែងខ្សែភាពយន្តខ្លី ក្រោមប្រធានបទ «ការបូបលុយអេឡិចត្រូនិច»  ។ បេក្ខជនអាចមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream 2020 ពានរង្វាន់បញ្ជាក់ពីស្នាដៃ និងលិខិតសរសើរទៀត។ កាន់តែពិសេសបងប្អូនអាចចុះឈ្មោះ តាមរយៈអនឡាញបានយ៉ាងងាយស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតផលិតខ្សែភាពយន្ត ភាពយន្តខ្លីៗ
ការប្រកួតផលិតខ្សែភាពយន្ត ភាពយន្តខ្លីៗ

ក្រុមហ៊ុនក៏បានលើកទឹកចិត្តដល់បងប្អូន ដែលមានសមត្ថភាពថតវីដេអូ ដើម្បីទទួលបានរង្វាន់ជាច្រើន ពីក្រុមហ៊ុនក្រោមប្រធានបទ «កាបូបលុយអេឡិចត្រូនិច»។

រង្វាន់រួមមាន៖

·       ជ័យលាភី លេខ ១ ទទួលបាន ម៉ូតូ Honda Dream ២០២០ ចំនួន១ គ្រឿង ពានរង្វាន់បញ្ជាក់ពីស្នាដៃ និងវិញ្ញាបនបត្រចំនួន១

·       ជ័យលាភី លេខ ២ ទទួលបានទឹកប្រាក់រង្វាន់ ៤,០០០,០០០រៀល ពានរង្វាន់បញ្ជាក់ពីស្នាដៃ និងវិញ្ញាបនបត្រចំនួន១

·       ជ័យលាភី លេខ ៣ ទទួលបានទឹកប្រាក់រង្វាន់ ២,០០០,០០០រៀល ពានរង្វាន់បញ្ជាក់ពីស្នាដៃ និងវិញ្ញាបនបត្រចំនួន១

·       ជ័យលាភី លេខ ៤ ទទួលបានទឹកប្រាក់រង្វាន់ ៨០០,០០០រៀល និងវិញ្ញាបនបត្រចំនួន១

·       ជ័យលាភី លេខ ៥ ទទួលបានទឹកប្រាក់រង្វាន់ ៤០០,០០០រៀល និងវិញ្ញាបនបត្រចំនួន១

ខាងក្រោមនេះជាលក្ខខណ្ឌងាយៗដើម្បីចូលរួមប្រកួត៖

·       បេក្ខជនត្រូវចុះឈ្មោះ ចូលរួមប្រកួត ឲ្យបានមុនថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០។

·       បេក្ខជនទាំងអស់ ត្រូវផ្ញើខ្សែភាពយន្តខ្លីរបស់ខ្លួនមកអោយក្រុមហ៊ុន ឲ្យបានមុនថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០។

·       បេក្ខជនទាំងអស់ត្រូវផលិតខ្សែភាពយន្តខ្លីប្រកបដោយភាពទាក់ទាញ និងភាពច្នៃ

ខ្សែភាពយន្តអាចស្ថិតនៅក្នុងទម្រង់ កំប្លែង អប់រំ ស្នេហា ហើយត្រូវជាប់ទាក់ទង ទៅនឹងសេវាកម្មណាមួយក្នុង App របស់អាស៊ីវេរលុយ ឬតាមគំនិតឆ្នៃប្រឌិតរបស់ខ្លួន ដោយមិនចម្លងតាមស្នាដៃមួយណាឡើយ និងត្រូវមានរយៈពេល ចាប់ពី ២នាទី  ទៅ ៧នាទី តែប៉ុណ្ណោះ។

ការប្រកួតផលិតខ្សែភាពយន្ត ភាពយន្តខ្លីៗ
ការប្រកួតផលិតខ្សែភាពយន្ត ភាពយន្តខ្លីៗ

ក្រុមហ៊ុន នឹងធ្វើការជ្រើសរើសខ្សែភាពយន្តខ្លី ចំនួន ៥ នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២០ ដោយគណៈកម្មការ ដែលមានបទពិសោធន៍ច្បាស់លាស់ មកដាក់ប្រកួតនៅក្នុង Facebook Page របស់ក្រុមហ៊ុន Asia Wei Luy - អាស៊ីវេរលុយ នៅថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២០។

ក្រុមហ៊ុនសូមរក្សាសិទ្ធិ មិនជ្រើសរើសអ្នកឈ្នះ ក្នុងករណីខ្សែភាពយន្តដែលមិនធ្វើតាម តាម លក្ខខណ្ឌ។ ខ្សែភាពយន្តខ្លី ដែលអាចទទួលបានជ័យលាភី គឺជាខ្សែភាពយន្តដែលទទួលបាន Like Comment Share ពោលគឺមាន Engagement  ខ្ពស់ជាងគេ។ លទ្ធផលនឹងត្រូវប្រកាសតាមរយៈ Facebook Page របស់ក្រុមហ៊ុន នៅថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០។ បេក្ខជនទាំងអស់ និងត្រូវមកទទួលរង្វាន់នៅក្រុមហ៊ុន នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០៕

បញ្ជាក់៖ រាល់អ្នកដែលចូលរួមទាំងអស់ ដែលមិនបានទទួលជ័យលាភី ក្រុមហ៊ុននឹងមានចេញជាវិញ្ញាបនបត្រដែលបញ្ជាក់ពីស្នាដៃ និងការចូលរួម ផងដែរ។

ដើម្បីចុះឈ្មោះប្រកួតថតខ្សែភាពយន្តខ្លី សូមចុចតំណភ្ចាប់នេះ https://bit.ly/2UmEMAk រួចបំពេញព័ត៌មានរបស់អ្នកជាការ​ស្រេច។

សម្រាប់ព័ត៌មានបន្ថែមទាក់ទង: Smart: 087 616 769 - Cellcard: 078 741 432 - Metfone: 097 608 5627

Facebook Page: Shanghai Lotto - សៀងហៃ ឡូតូ

អាស័យដ្ឋានក្រុមហ៊ុន៖ ផ្ទះលេខ B2-035-036 ផ្លូវកោះពេជ្រ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ការប្រកួតផលិតខ្សែភាពយន្ត ភាពយន្តខ្លីៗ
ការប្រកួតផលិតខ្សែភាពយន្ត ភាពយន្តខ្លីៗ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s5.kh1.co/b1/b1171d46ae959cda5dc6c8b208053e264c55670c.jpg

ឱកាសឈ្នះលុយសុទ្ធរហូតដល់ ២០ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ និងម៉ូតូហុងដាឌ្រីម ឆ្នាំ២០២០ រហូតដល់១២គ្រឿង ពីក្រុមហ៊ុន សៀងហៃ ឡូតូ កំពុងរង់ចាំ អ្នកដែលមានសំណាង!

 ០១-កុម្ភៈ-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T