ផលវិបាកកូនក្នុងពោះចាស់ខែ ម៉ាក់ៗត្រូវដឹង!

//s5.kh1.co/f9/f9bce650f870192f83b8c4fb97f40618a2d43a32.jpg
នារី

 ០៧-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពពោះ​ដល់​ថ្ងៃ​សម្រាល​ហើយ ស្រីៗ​គ្នា​យើង​បើ​មិន​មាន​សញ្ញា​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​នោះ​ទេ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ការ​ដែល​ទុក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចាស់​ខែ​ពេក មិន​ល្អ​នោះ​ទេ។

ពពោះ​ដល់​ថ្ងៃ​សម្រាល​ហើយ ស្រីៗ​គ្នា​យើង​បើ​មិន​មាន​សញ្ញា​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​នោះ​ទេ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ការ​ដែល​ទុក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចាស់​ខែ​ពេក មិន​ល្អ​នោះ​ទេ។ នៅ​លើ​ផេក​ផ្លូវការ​​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​បញ្ជាក់​ថា ស្រ្តី​ពពោះ​​លើស​ពី ៤១​សប្តាហ៍​ឡើង​ទៅ គេ​ហៅ​​ថា​មាន​ផ្ទៃពោះ​លើស​ខែ ឬ​កូន​​ចាស់​ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូន​លើស​ខែ​អាច​ប្រឈម​បញ្ហា​ជា​ច្រើនដូចជា៖

– បរិមាណ​ទឹក​ភ្លោះ​ថយ​ចុះ
– ចង្វាក់​បេះដូង​ទារក​មិន​ប្រក្រតី
– ទារក​ជុះ​លាមក​ក្នុង​ទឹក​ភ្លោះ
– ទារក​អាច​ស្លាប់​ក្នុង​ពោះ
– ទារក​មាន​បញ្ហា​ផ្លូវ​ដង្ហើម
– មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ដូចជា ប្រកាច់ វិបត្តិ​នៃ​ការ​លូតលាស់​​បញ្ញា​ស្មារតី
– មាន​ជំងឺ​ឆ្កួត​ជ្រូក​តាំង​ពី​ក្មេង
– ធំ​ក្បាល
– បាក់​ឆ្អឹង។

ដើម្បី​បង្ការ​គ្រោះថ្នាក់​ទាំង​នោះ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ជាប់​លាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ ចាប់​ពី​គភ៌​អាយុ ៤១ សប្តាហ៍ ដោយ​តាម​ដាន ២-៣ដង/សប្តាហ៍។ ក្នុង​នោះ​គ្រូពេទ្យ​នឹង​តាម​ដាន​ចលនា​បម្រាស់​របស់​កូន​ក្នុង​ពោះ វិភាគ​ចង្វាក់​បេះដូង​កូន វាស់​បរិមាណ​ទឹក​ភ្លោះ​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T