ជួយគេ រហូតស្លាប់ខ្លួនឯង! វេជ្ជបណ្ឌិតដំបូងដែល​ប្រកាស​អាសន្ន​ពីកូរ៉ូណាវីរុស បាន​ស្លាប់​ដោយ​សារ​មេរោគនេះ​ (មានវីដេ​អូ)​​

//s5.kh1.co/93/93f68ef7eba356a680d1196337990a2c012b0a47.jpg
សង្គម

 ០៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Li Wenliang ​វេជ្ជបណ្ឌិត​ម្នាក់​របស់​ចិន ដែល​បានប្រកាសផ្សព្វផ្សាយ​ប្រាប់​សាធារណជន​ពី​ការ​រាតត្បាតនៃ​​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) បានទទួល​មរណភាព​ក្នុង​អាយុ​៣៤​ឆ្នាំ ដោយសារ​ជំងឺខាងលើ​​។ ក្រោយការបាត់បង់ជីវិតរបស់វេជ្ជបណ្ឌិតរូបនេះ ប្រជាជននៅតែចងចាំដល់ការក្រើនរំឮករបស់លោកកាលពីចុងខែធ្នូ ដោយកាលនោះលោកបាននិយាយថា មនុស្ស៧នាក់ពីផ្សារលក់គ្រឿងសមុទ្រនៅវូហានកំពុងមានជំងឺដ៏កាចសាហាវនេះ ហើយពេលនោះដែរលោកព្យាយាមជួយពួកគេ ហើយក្រោយមកក៏ធ្លាក់ខ្លួនឈឺខ្លួនឯងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ទីរពេទ្យនា​ក្រុង​វូ​ហាន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Weibo ថា លោក Li Wenliang បានស្លាប់នៅ​ម៉ោង ០​២:​៥៨​នាទី ឈានចូល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយសារមិនអាច​តស៊ូជាមួយ​ជំងឺ​នេះបាន​។​

https://s5.kh1.co/__image/w=650,h=366,q=100/aa/aaca5a0ec1cf30f852735d133d8f3d017cb4ca59.jpg

រំឮកកាលពី​ចុងខែ​ធ្នូ លោក Li ធ្លាប់បាន​អះអាងថា មេរោគ​ផ្លូវដង្ហើម​ដែលមាន​លក្ខណៈ​ស្រដៀង​Sars កំពុង​ឆក់យក​ជីវិត​លោក​។ លោក​បាន​ប្រាប់​ក្នុង Group WeChat ជាមួយ​មិត្តភក្តិ​ពេទ្យ​ដទៃទៀតថា អ្នកជំងឺ​៧​នាក់​មកពីផ្សារ​លក់​គ្រឿង​សមុទ្រ​នៅ​វូ​ហានមាន​ជំងឺប្រភេទ​នេះ​។​

​ប៉ុន្តែជាការកត់សម្គាល់ ក្រោយមក លោក Li និង​អ្នក​មួយចំនួនទៀត​ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួនដោយ​ចោទប្រកាន់ថា លោក​បាន​បង្កើត​ពាក្យ​ចចាមអារ៉ាមផ្តេសផ្ដាស ដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចលក្នុងក្រុង​។ តែរហូតដល់​ថ្ងៃទី​១២ ខែមករា លោក Li ត្រូវបាន​គេបញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​បាន​រកឃើញ​ថាក្នុងខ្លួនលោកមាន​មេរោគ​កូ​រ៉ូ​ណា​វីរុស​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​។

សូមបញ្ជាក់ថា មន្ត្រីសុខាភិបាលចិន (China's National Health Commission) បាន​រាយការណ៍បន្ថែម​ករណីអ្នកស្លាប់​៤នាក់ទៀត គិតត្រឹមព្រឹកថ្ងៃទី​០៧ ខែកុម្ភៈនេះ ដោយបន្ថែមលើ៥៣៥នាក់។ តួលេខនេះបញ្ជាក់ថា​មាន​អ្នកស្លាប់ចំនួន​៥៣៩នាក់ រីឯអ្នកជំងឺកើនឡើងជាង៣១០០០នាក់។

សូមទស្សនាវីដេអូខាងក្រោម៖

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T