មូលនិធិរបស់មហាសេដ្ឋី Bill Gates សន្យាថា នឹងផ្ដល់ប្រាក់ចំនួន១០០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងការរាលដាលវីរុសកូរ៉ូណាប្រភេទថ្មី

//s5.kh1.co/e0/e0ee4e39661b1708318e76c9309b5e519736b320.jpg
សង្គម

 ០៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មូលនិធិនេះតែងតែឧបត្ថម្ភ រាល់ពេលមានបញ្ហាផ្សេងៗ នៅលើពិភពលោក។

អាមេរិក៖ មូលនិធិ Bill & Melinda Gates បានសន្យាកាលពីថ្ងៃពុធ (ទី៥ ខែកុម្ភៈ) ក្នុងការផ្ដល់ថវិកាចំនួន១០០ដុល្លារអាមេរិក សម្រាប់ការឆ្លើយតបជាសកល ចំពោះការរាតត្បាតនៃវីរុសថ្មី ដែលបានសម្លាប់មនុស្សជាង៥០០នាក់។ មូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីពង្រឹងការរកឃើញ ការដាក់ឲ្យនៅដាច់ពីគេ​ និងការខិតខំព្យាបាល រួមទាំងប្រជាជនដែលប្រឈមនឹងហានិភ័យ និងការបង្កើតវ៉ាក់សាំងនិងរោគវិនិច្ឆ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Bill Gates និងភរិយារបស់លោក គឺអ្នកស្រី Melinda Gates
លោក Bill Gates និងភរិយារបស់លោក គឺអ្នកស្រី Melinda Gates

លោក Mark Suzman ដែលជានាយកប្រតិបតិ្តរបស់មូលនិធិ Gates បាននិយាយថា អង្គការពហុភាគី រដ្ឋាភិបាលជាតិនានា វិស័យឯកជន និងសប្បុរសជនត្រូវតែធ្វើការរួមគ្នា ដើម្បីបន្ថយល្បឿននៃការផ្ទុះឡើង ជួយការពារប្រទេសនានាដែលងាយរងគ្រោះថ្នាក់បំផុត និងពន្លឿនការអភិវឌ្ឍគ្រឿងឧបករណ៍ផ្សេងៗ សម្រាប់គ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។

ចំនួនទឹកប្រាក់ទាំងនេះបានរាប់បញ្ចូលទាំង១០លានដុល្លារអាមេរិក ដែលបានសន្យាកាលពីចុងខែមករាផងដែរ។ មូលនិធិនេះក៏បាននិយាយថា ខ្លួននឹងដឹកនាំថវិកាចំនួន២០លានដុល្លារអាមេរិកដល់អង្គការជាច្រើន ដូចជាអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺឆ្លងរបស់អាមេរិក គណៈកម្មការសុខភាពជាតិរបស់ចិន និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ចិន។

ថវិកាមួយចំនួនរបស់មូលនិធិនេះ ក៏ត្រូវបានប្រើ ដើម្បីអភិវឌ្ឍនិងធ្វើតេស្តវ៉ាក់សាំងផងដែរ
ថវិកាមួយចំនួនរបស់មូលនិធិនេះ ក៏ត្រូវបានប្រើ ដើម្បីអភិវឌ្ឍនិងធ្វើតេស្តវ៉ាក់សាំងផងដែរ

ហើយចំណែកថវិកាចំនួន២០លានដុល្លារអាមេរិកផ្សេងទៀត នឹងត្រូវប្រើសម្រាប់ជួយដល់អាជ្ញាធរសុខាភិបាលសាធារណៈ នៅអនុតំបន់សាហារ៉ាអាហ្វ្រិកនិងអាស៊ីខាងត្បូង ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំង ពីការរីករាលដាលនៃជំងឺកាលពីពេលថ្មីៗនេះ ដូចជាការរីករាលដាលនៃជំងឺផ្ដាសាយថ្មី H1N1 នៅឆ្នាំ២០០៩។

មូលនិធិនេះក៏បានសន្យាថា នឹងផ្ដល់ប្រាក់រហូតដល់៦០លានដុល្លារផងដែរ ដើម្បីពន្លឿនរបកគំហើញ ការអភិវឌ្ឍនិងការធ្វើតេស្តនៃវ៉ាក់សាំង ការព្យាបាលនិងការធ្វើរោគវិនិច្ឆ័យចំពោះវីរុសនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T