កម្មវិធី Fan Meeting របស់ EXO នៅហ្វីលីពីន ត្រូវរំសាយចោលវិញភ្លាមៗ ព្រោះតែហេតុផលនេះ…

//s5.kh1.co/c4/c4ef442031b9077e90986d9156c65c0d4e9d12ec.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នេះជាដំណឹងដ៏គួរឲ្យសោកស្តាយមួយ សម្រាប់ហ្វេនៗរបស់ EXO នៅប្រទេសហ្វីលីពីន ព្រោះតែកម្មវិធី Fan Meeting ដែលគ្រោងនឹងធ្វើឡើងក្នុងខែនេះ ស្រាប់តែត្រូវរំសាយចោលវិញភ្លាមៗ​។

ហ្វីលីពីន ៖ នេះជាដំណឹងដ៏គួរឲ្យសោកស្តាយមួយ សម្រាប់ហ្វេនៗរបស់ EXO នៅក្នុងប្រទេសហ្វីលីពីន ដោយសារតែថ្មីៗនេះ ក្រុមហ៊ុន Nature Republic របស់ប្រទេសហ្វីលីពីន បានប្រកាសជាផ្លូវការថា ពួកគេបានសម្រេចរំសាយចោល ព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រ នៅឯទីក្រុង Manila ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី ២២ ខែកុម្ភៈ ឆាប់ៗខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបានបញ្ជាក់ថា ការរំសាយចោលនេះ ក៏ព្រោះតែពួកគេ មានការព្រួយបារម្ភអំពីសុខភាព និងសុវត្ថិភាពរបស់ EXO ក៏ដូចជាហ្វេនៗទាំងអស់គ្នា ពាក់ព័ន្ធនឹងការផ្ទុះឡើង នៃជំងឺរលាកសួត Novel Coronavirus។

ពួកគេបានបង្ហាញ ក្ដីសង្ឃឹមថា វាប្រាកដជាមានឱកាសជួបជុំគ្នាក្រោយៗទៀត នាពេលអនាគតជាក់ជាមិនខាន ប៉ុន្តែសម្រាប់ពេលនេះ បញ្ហាសុខភាពជារឿងសំខាន់បំផុត៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព EXO
រូបភាព EXO
រូបភាព EXO
រូបភាព EXO
រូបភាព EXO
រូបភាព EXO
រូបភាព EXO
រូបភាព EXO
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T