ទទួលបានសេរីភាពនៃការបោកគក់ និងជីវិតកាន់តែងាយស្រួលបំផុតជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី ! (មានវីដេអូ)

//s5.kh1.co/26/26f6f79d6b7c1407a7d86e1736645015afe4c2de.jpg
បច្ចេកវិទ្យា

 ០៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បច្ចេកវិទ្យាកាន់តែទំនើប កាន់តែផ្តល់ភាពងាយស្រួលតាមតម្រូវការអ្នកប្រើប្រាស់។ ជាក់ស្តែង ដូចជាម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ជាដើម ជាម៉ាស៊ីនបោកសម្លៀកបំពាក់ដ៏ឆ្លាតវៃ ហើយថែមទាំងអាចបញ្ជាលើប្រព័ន្ធបោកគក់តាមរយៈស្មាតហ្វូនទៀតផង។

ភ្នំពេញ៖ សម័យ AI ទៅហើយ ហេតុអ្វីទ្រាំឈឺដៃ ឈឺខ្លួន និងចំណាយពេលស្ទើរតែពេញមួយថ្ងៃ ក្នុងការបោកគក់ទៀត? ប្រាកដណាស់ ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី ជួយសម្អាតស្នាមប្រឡាក់បានស្អាតល្អ និងលឿនបំផុត។ ដូច្នេះលោកអ្នក និងគ្រួសារដ៏ឆ្លាតវៃសម័យថ្មីនឹងមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារសំខាន់បានដោយរីករាយ និងមានទំនុកចិត្តបំផុត។ មិនថាស្នាមប្រឡាក់ដែលស្ថិតនៅជាប់សម្លៀកបំពាក់យ៉ាងណានោះទេ ក៏ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash អាចជម្រះស្នាមប្រឡាក់ បានយ៉ាងមានប្រសិទ្ធភាព និងបានយ៉ាងលឿនក្នុងរយៈពេលមិនដល់៥០នាទីផង ឡូយអត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM

ចង់ដឹងអត់ថាតើមានអ្វីពិសេស និងទំនើបអស្ចារ្យខ្លះទៅ បានជាធ្វើឲ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មីនេះស័ក្តិសមនឹងគ្រួសារក៏ដូចជាស្ត្រីមេផ្ទះទៅហ្ន៎? ខ្ញុំហ៊ានធានាថាគ្រាន់តែ ៤ ចំណុចខាងក្រោមនេះ គឺអាចឲ្យលោកអ្នកធ្វើការសម្រេចចិត្ត ដោយភាពជឿជាក់ក្នុងការជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់នេះ៖

- ទ្វារបន្ថែម AddWash

គឺជាទ្វារតូចមួយដែលបានបំពាក់បន្ថែម ហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវ ដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយក៏បាន គ្រប់ដំណាក់កាលពេលម៉ាស៊ីនកំពុងដំណើរការ ដោយគ្មានបញ្ហារអាក់រអួលឡើយ។ 

- បំពាក់បច្ចេកវិទ្យាវៃឆ្លាត Q-rator

ជួយឲ្យលោកអ្នកអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូន បានយ៉ាងងាយស្រួលបំផុតដូចជា កំណត់ការបោកគក់ កំណត់ចំណាំមុខងារប្រើញឹកញាប់ បង្ហាញពេលវេលាដែលត្រូវលាងសម្អាតធុង និងតម្រង តាមដានថាមពលជាដើម។

- បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)

ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឲ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ ហើយជ្រាបចូលសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុត ដោយមិនបន្សល់កំណកសាប៊ូនៅលើសម្លៀកបំពាក់ និងមិនរួញខ្ញីវខ្ញូវឡើយ។

 - បច្ចេកវិទ្យា Digital Inverter

អ្នកជំនាញជួយសន្សំសំចៃថាមពលបំផុត និងធ្វើឲ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខាន ដោយមានការធានាជូនរហូតដល់ ១១ ឆ្នាំ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ឬទស្សនាតាមវីដេអូខាងក្រោម ដើម្បីទទួលបានការបោកគក់កាន់តែទំនើប និងងាយស្រួល៕

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T