ការពារប្រសើរជាងព្យាបាល! កូនកំលោះកូនក្រមុំមួយគូស្វាគមន៍ភ្ញៀវកត្តិយស តាមរយៈការផ្សាយផ្ទាល់នៅលើអេក្រង់ ដើម្បីបង្ការការឆ្លង «វីរុសកូរ៉ូណា»

//s5.kh1.co/ab/ab6159ba4fae130367e4a47b09a9bd1304a99633.jpg
សង្គម

 ០៦-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កូនកំលោះកូនក្រមុំមួយគូរ ចូលរួមមង្គលការខ្លួនឯង តាមរយៈការផ្សាយផ្ទាល់នៅលើអេក្រង់ ដើម្បីបង្កាការឆ្លង វីរុសកូរ៉ូណា

ចិន៖ ជារឿងគួរឲ្យសោកស្ដាយមួយសម្រាប់ប្ដីប្រពន្ធជនជាតិសាំងហ្គាពួរមួយគូ មិនអាចចូលរួមមង្គលការរបស់ខ្លួនឯងដោយផ្ទាល់ បានត្រឹមថតវីដេអូផ្សាយផ្ទាល់នៅលើអេក្រង់ ដោយសារជាប់គាំងក្នុងខេត្តមួយក្បែរនឹងទីក្រុង វូហាន ដែលជាតំបន់កំពុងផ្ទុះវីរុសប្រភេទថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្ដីប្រពន្ធមួយគូខាងលើរួមទាំងឪពុកម្ដាយខាងស្រី បានចាកចេញពីប្រទេសសាំងហ្គាពួរ ក្នុងគោលបំណងទៅលេងគ្រួសារខាងកូនកម្លោះដែលរស់នៅភូមិមួយក្នុងខេត្ត ហួណាន ក្បែរនឹងតំបន់ដែលកំពុងផ្ទុះជំងឺរលាកសួត 2019-nCoV ដែលជាហេតុធ្វើឲ្យពួកគេមិនអាចវិលត្រលប់ទៅចូលរួមពិធីមង្គលការវិញបាន។

ទោះជាយ៉ាងណាក៏ដោយ មង្គលការដែលបម្រុងនឹងកើតមួយនេះ ពិតជាមិនអាចលុបចោលបានទេ ព្រោះមិនមានពេលគ្រប់គ្រាន់សម្រាប់ជូនដំណឹងដល់ភ្ញៀវវិញ។ យ៉ាងណាមិញ គូរស្វាមីភរិយាមួយគូរនេះ បានជ្រើសរើសការថតវីដេអូផ្សាយផ្ទាល់នៅលើអេក្រង់ធំមួយ ព្រមទាំងស្លៀកឈុតរៀបការផងដែរ ដើម្បីជាការស្វាគមន៍ដល់ភ្ញៀវកត្តិយសដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហណ៍របស់ពួកគេ។

កូនកម្លោះ និងកូនក្រមុំ កំពុងផ្សាយផ្ទាល់នៅលើអេក្រង
កូនកម្លោះ និងកូនក្រមុំ កំពុងផ្សាយផ្ទាល់នៅលើអេក្រង

ទន្ទឹមនឹងនេះដែរ គូរស្វាមីភរិយាថ្មី ក៏បានសម្ដែងការអរគុណដល់ភ្ញៀវកត្តិយសទាំងអស់ តាមរយៈការផ្សាយផ្ទាល់នៅលើអេក្រង់ ថា៖

អរគុណ! ​​​​​​​​ដែលបានចូលរួមពិធីមង្គលការរបស់យើង។ យើងខ្ញុំពិតជាសោកស្តាយណាស់ ដែលមិនអាចរីករាយជាមួយពេលវេលាដ៏អស្ចារ្យនៅទីនោះជាមួយអ្នកទាំងអស់គ្នា ប៉ុន្តែយើងនៅតែរីករាយដែលបានឃើញអ្នកទាំងអស់គ្នានៅទីនោះ។

គួរឲ្យដឹងដែរថា នៅក្នុងពិធីមួយនេះគេឃើញមានភ្ញៀវចូលរួមជាច្រើន បើទោះបីជាមានការប្រកាសអំពីអវត្តមានកូនកម្លោះ និងកូនក្រមុំយ៉ាងណាក្ដី។ ហើយសូម្បីឪពុកខាងស្រីក៏ពុំមានវត្តមានដែរ គឺមានតែបងស្រីរបស់កូនក្រមុំប៉ុណ្ណោះ ជាអ្នកកំដរភ្ញៀវ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T