អីយ៉ា ស្ងាត់ៗ អ៊ីវ៉ា មានអ្នកSurprise បាច់ផ្កា និងគ្រឿងពេជ្រមួយឈុតភ្លឺចែងចាំង តម្លៃកប់

//s5.kh1.co/d5/d5bcefb417954644f46cf27471fd1a6c493632ca.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លើកទីមួយហើយដែល អ៊ីវ៉ា បានបង្ហោះរូបភាពមួយ បង្ហាញថាមានអ្នកSurprise កាដូជាបាច់ផ្កា និងគ្រឿងពេជ្រមួយឈុត មានតម្លៃថ្លៃមិនណយទេ

ភ្នំពេញ៖  តារាចម្រៀងស្រី ដ៏ពេញនិយម កញ្ញា អ៊ីវ៉ា បានស្ថិតក្នុងចង្កោមសិល្បៈ យូរឆ្នាំគ្រាន់បើហើយ ថែមទាំងបាន កសាងភាពល្បីល្បាញបាន តាមរយៈទឹកដមសម្លេងពីរោះរណ្ដំ អាចច្រៀងបានគ្រប់ប្រភេទបទចម្រៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ តារាស្រីរូបនេះ មានចំណុចគួរឲ្យសរសើរមួយ ដោយមានជីវិតសាមញ្ញៗ មិនសូវបង្ហាញពីភាពផ្ទាល់ខ្លួននៅក្នុងបណ្ដាញសង្គម ដូចតារាផ្សេងៗប៉ុន្មានទេ។ ជាពិសេស តាំងពី អ៊ីវ៉ា ឈានជើងចូលប្រឡូកក្នុងសិល្បៈ រូបនាង មិនដែលបើកបង្ហាញពាក់ព័ន្ធនឹង ជីវិតស្នេហានោះឡើយ ធ្វើឲ្យហ្វេនៗទន្ទឹងចង់ដឹងគ្រប់គ្នា។

យ៉ាងណាមិញ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ អ៊ីវ៉ា បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះ កាដូជាបាច់ផ្កាមួយយ៉ាងធំ ព្រមទាំងមានចិញ្ចៀន និងកងដៃដាំពេជ្រ យ៉ាងភ្លឺចែងចាំង ដែលអាចស្មានដឹងថា មានតម្លៃថ្លៃមិនធម្មតាទេ។

ក្រោយពីឃើញបែបនេះហើយ មានហ្វេនៗជាច្រើន បានបញ្ចេញអារម្មណ៍រំភើបជំនួស អ៊ីវ៉ា គ្រប់គ្នា និងចង់ស្គាល់មុខម្ចាស់កាដូ ដ៏មានតម្លៃនេះខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
កាដូដែល អ៊ីវ៉ា បានបង្ហោះ
កាដូដែល អ៊ីវ៉ា បានបង្ហោះ
អ៊ីវ៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T