Apple ជិតហក់ចូលទីផ្សារទូរសព្ទអេក្រង់បត់?

//s5.kh1.co/34/34b7f53c7d64eae8980940a81adcb67507beeac8.jpg
បច្ចេកវិទ្យា

 ០៦-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Apple តែងតែចំណាយពេល នៅជាមួយបច្ចេកវិទ្យាថ្មីៗ និងដុះខាត់វា ឲ្យមានភាពចាស់ទុំជាងមុន។

អាមេរិក៖ យោងតាមបញ្ជីប៉ាតង់មួយនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងមានគម្រោងសម្រាប់ iPhone ដែលអាចបត់បាន។ ការរចនាដ៏ពិសេសនេះមានបំពាក់នូវបច្ចេកទេសបត់ថ្មី ដើម្បីបង្ការបញ្ហាផ្សេងៗ ដែលធ្លាប់កើតមាននៅលើទូរសព្ទអេក្រង់បត់ជំនាន់មុនៗ។ ហើយសន្ទះគ្របដែលអាចបត់បាន អាចនឹងមិនឃើញមានស្នាមដែលអាក្រក់មើល ដោយសារវារក្សារាងកោងពាក់កណ្ដាល នៅពេលយើងបិទវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គម្រោងទូរសព្ទអេក្រង់បត់
គម្រោងទូរសព្ទអេក្រង់បត់

លោក Ben Wood ដែលជាអ្នកវិភាគបាននិយាយថា Apple មានប្រវត្តិក្នុងការវាយតម្លៃបច្ចេកវិទ្យាយូរណាស់មកហើយ និងលោតចូលទីផ្សារ នៅពេលបច្ចកវិទ្យាជាក់លាក់ណាមួយមានវ័យជ្រេបន្តិច ឬអាចប្រើវាតាមរបៀបថ្មីមួយផ្សេងទៀត។ លោកបានបន្តទៀតថា វាអាចមានការងឿងឆ្ងល់តិចតួច ដែលនៅពីក្រោយភាពស្ងប់ស្ងាត់ជាច្រើនឆ្នាំ ក្រុមហ៊ុន Apple ប្រហែលជាកំពុងវាយតម្លៃអេក្រង់បត់ ហើយវាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះវាកំពុងធ្វើអ្វីដែលប្លែកពីគេ។ គេបានកត់សម្គាល់ថា នៅសំណុំឯកសារប៉ាតង់ចុងក្រោយ កាលពី៥ឆ្នាំមុន Apple មានដាក់បញ្ចូលឧបករណ៍ដែលអាចបត់បាន។​

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ គុណវិបត្តិសំខាន់ៗជាមួយឧបករណ៍ដែលអាចបត់បាន រួមទាំងអេក្រង់ខូចនិងបញ្ហាជាមួយស្រទាប់ការពារដែលអាចដោះចេញបាន ធ្លាប់បាននាំភាពអាម៉ាស់សម្រាប់ក្រុមហ៊ុន Samsung ដែលឃើញថាការលក់ស្មាតហ្វូនមានធ្លាក់ចុះ និងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង​ ពីគូប្រជែងរួមទាំងក្រុមហ៊ុន Huawei របស់ចិន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T