ទើបតែត្រូវរ៉ូវគ្នា ស្វាមី ម៉ូលីកា សាក់ឈ្មោះនាង លើដៃបញ្ជាក់ពីស្នេហ៍ស្មោះ

//s5.kh1.co/da/dabc4b2bbd9672308310400ce62a29804714de80.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីផ្សះផ្សាក្នារួចមក ទំនាក់ទំនងស្នេហាអ្នកទាំងពីរកាន់តែផ្អែមល្ហែម អ្វីដែលកាន់តែពិសេសនោះស្វាមី ម៉ូលីកា ណសាក់ឈ្មោះនាងនៅលើដៃបញ្ជាក់ពីស្នេហ៍ស្មោះ។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានស្គាល់អតីតតារាចម្រៀងស្រី ម៉ូលីកា ដោយកាលពីថ្មីនេះ បានផ្ទុះរឿងនាងនិងស្វាមី បានលែងលះគ្នាក្រោយពីបានរៀបការបាន ១០ថ្ងៃនោះ តែពេលនេះ អ្នកទាំងពីរបានមកត្រូវរ៉ូវគ្នាវិញ និងបានទៅដើរកម្សាន្តជាមួយគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលនេះពួកគេទាំងពីរនាក់បានផ្សះផ្សា និងត្រូវគ្នាវិញ ថែមទាំងកាន់តែបង្អួតពីភាពផ្អែមល្ហែម លើសពេលមុនៗទៀត។ បើមើលពី សកម្មភាពទៅក្រេបទឹកឃ្មុំវិញ មើលទៅពួកគេមានភាពសប្បាយរីករាយជាមួយគ្នាយ៉ាងខ្លាំង ដោយមិនខ្វល់ថា មានអ្នកណានិយាយអាក្រក់ពីពួកគេឡើយ។

ជាក់ស្ដែង ប្រិយមិត្តប្រាកដជាមិនដែលបានដឹងទេថា នៅលើដៃស្វាមី ម៉ូលីកា មានស្នាមសាក់មួយនោះ ដោយថ្មីៗនេះ នាងបានបង្ហាញរូបសាក់ នៅលើដៃស្វាមីរបស់នាង ដែលពីមុនមកមិនដែលឃើញនាងបង្ហាញឲ្យហ្វេនៗ បានឃើញសោះឡើយ ក្រោយពីត្រូវរ៉ូវគ្នាយើងក៏ឃើញថា នៅលើដៃស្វាមីនាង មានស្នាមសាក់ឈ្មោះរបស់នាង ប្រហែលជា ស្វាមីនាងចង់បង្ហាញឲ្យនាងឃើញថា លោកស្រលាញ់នាងខ្លាំង ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T