ក្រោយល្បីរឿងអាស្រូវ លែងស្វាមី! ពេលនេះមេម៉ាយសាច់ស Love Riya កាន់តែមានហាងឆេង

//s5.kh1.co/34/34256552787d4fc52b0317431ca6f8511d92b85e.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយមានរឿងអាស្រូវលែងលះជាមួយនឹងស្វាមី Love Riya ក៏បានលេចមុខជាបន្តបន្ទាប់ និងមានហាងឆេងមិនធម្មតា បានទៅថតសម្អាងការ ក៏ដូចជាទទួលការងារជាច្រើន

ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនបានជ្រាបហើយថា សង្គ្រាមគ្រួសារ២នាក់ប្តីប្រពន្ធ អ្នកនាងLove Riya និងស្វាមី បានឈានដល់ការបែកបាក់លែងលះគ្នា ក្រោយទទួលបានសមាជិកថ្មីកូនស្រីដ៏គួរឲ្យស្រលាញ់ ដែលមានវ័យទើបតែប៉ុន្មានខែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ឃើញថាក្រោយមានរឿងអាស្រូវលែងលះជាមួយនឹងស្វាមី តារាហ្វេសប៊ុកល្បីរូបនេះក៏បានលេចមុខជាបន្តបន្ទាប់ និងមានហាងឆេងមិនធម្មតា បានទៅថតសម្អាងការ ក៏ដូចជាទទួលការងារជាច្រើន ស្របពេលដែលការហែករឿងគ្រួសារនៅតែមិនដាច់ស្រឡះ នៅមានអ្នកតាមដាននៅឡើយនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏ស្រាប់តែលេចមុខនៅក្នុងកម្មវិធីដ៏ល្បីមួយ នៅប៉ុស្តិ៍ទូរទស្សន៍បន្ថែមទៀត ដោយធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់រូបនាង ដែលកាន់តែមានប្រជាប្រិយភាពខ្លាំងយ៉ាងដូច្នោះ។

ទោះបីជាមានរឿងបែបនេះកើតឡើងបែបណាក្តី ក៏ប៉ុន្តែឃើញថានាងនៅតែមានភាពរឹងមាំជាមនុស្សស្រី អាចធ្វើការងារ និងរកស៊ីទាំងយប់ថ្ងៃ ដោយមិនខ្លាចហត់ ជាពិសេសបានមើលថែកូនស្រីបានយ៉ាងល្អ ធ្វើឲ្យហ្វេនមិនសរសើរមិនបាន៕

សូមទស្សនរូបភាពខាងក្រោមនេះ៖

Love Riya
Love Riya
Love Riya
Love Riya
Love Riya និងអតីតស្វាមី
Love Riya និងអតីតស្វាមី
Love Riya និងអតីតស្វាមី
Love Riya និងអតីតស្វាមី
Love Riya និងកូន
Love Riya និងកូន
Love Riya កាន់តែមានហាងឆេង
Love Riya កាន់តែមានហាងឆេង
Love Riya កាន់តែមានហាងឆេង
Love Riya កាន់តែមានហាងឆេង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T