អាយុប៉ុន្មាន ទើបក្មេងអាចផឹកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់បាន?

//s5.kh1.co/9c/9cb8814475bb6ba240d009bc6e3482ea48496ff3.jpg
នារី

 ០៦-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្មេង​ចាប់​ពី​អាយុ ២​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន។

ម៉ាក់ៗ​ដែល​មាន​កូន​តូច ប្រាកដ​​ជា​ចង់​ដឹង​ថា អាយុ​ប៉ុន្មាន​ទើប​ក្មេង​អាច​​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន? ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ថា ក្មេង​ចាប់​ពី​អាយុ ២​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអី​យើង​មិន​គួរ​ឲ្យ​កូន​តូច​អាយុ​ក្រោម​២ឆ្នាំ ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់?លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែកប្រដាប់​រំលាយ​អាហារ ដែល​មាន​សញ្ញាប័ត្រ​ពី​ប្រទេស​កូរ៉េ និង​បារាំង​រូប​នេះ ពន្យល់​ថា ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ មិន​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​​របស់​ក្មេង​នោះ​ទេ។ ដើម្បី​កូន​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី ម៉ាក់ៗ​គួរ​តែ​បំបៅ​ដោះ​កូន ឬ​ឲ្យ​កូន​ញ៉ាំ​ម្សៅ​ទឹក​ដោះ​គោ​រូបមន្ត​សម្រាប់​កុមារ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា រឿង​សំខាន់​ក្មេង​ដែល​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ គឺ​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ គឺ​មិន​ទាក់​ទង​នឹង​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចីនោះ​ទេ។

នៅ​ពេល​អាយុ​បាន ២ឆ្នាំ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​អាច​ញ៉ាំ​បាយ​បាន ដូច​មនុស្ស​ធំ ម្លោះហើយ​គេ​អាច​ទទួល​បាន​សារធាតុ​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​រាងកាយ​តាម​រយៈ​អាហារ​ទាំង​នោះ ឯ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ ជា​អាហារ​សម្រន់​បន្ថែម​ប៉ុណ្ណោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T