សន្និសីទសារព័ត៌មាន ស្តីពីការប្រកួតបាល់ទាត់កុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគត ២០១៩-២០២០!

//s5.kh1.co/3f/3f8d07762a20bb414eac85e5ad2a4b7a18a38b62.jpg
កីទ្បា

 ០៦-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីនាព្រឹក​ ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុន ទទួលសិទ្ធិ នាំចូលផ្តាច់មុខនូវរថយន្តម៉ាក តូយ៉ូតា គ្រប់ប្រភេទ ​បានរួមសហការជាមួយស្ថាប័ន Soriya ក្នុងការ រៀបចំសន្និសីទសារព័ត៌មាន​ ស្តីអំពីការប្រកួតបាល់ទាត់កុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគត​ ឆ្នាំ២០១៩-២០២០ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន តូយ៉ូតា​ ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន លោក កែវ វឌ្ឍនៈ នាយកចាត់ការទូទៅផ្នែកសេវាកម្ម និង លោក តៃ សៃតូ នាយកគ្រប់គ្រងស្ថាប័ន Soriya ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំ លោកគ្រូៗ និងភ្ញៀវកិត្តិយស ​ដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សន្និសីទសារព័ត៌មាន​ ស្តីអំពីការប្រកួតបាល់ទាត់កុមារ
សន្និសីទសារព័ត៌មាន​ ស្តីអំពីការប្រកួតបាល់ទាត់កុមារ
សន្និសីទសារព័ត៌មាន​ ស្តីអំពីការប្រកួតបាល់ទាត់កុមារ
សន្និសីទសារព័ត៌មាន​ ស្តីអំពីការប្រកួតបាល់ទាត់កុមារ

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននេះ លោកឧកញ៉ា គង់ នួន បានបង្ហាញឲ្យដឹងថា៖

«​ ការលេងកីឡានាំមកនូវសុខភាព និង សាមគ្គីភាព នៅក្នុងក្រុម ក៏ដូចជាក្នុងសហគមន៍ ហើយជាពិសេស គឺការលេង កីឡាបាល់ទាត់ ដែលជាកីឡា ទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រជាងគេ នៅទូទាំងសកលលោក នេះតែម្តង។​ ហេតុដូចនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ពិតជាមានកិត្តិយស និងមោទនភាព ក្នុងការបន្តរៀបចំ ការប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគតនេះឡើង ​ដែលការប្រកួតនេះត្រូវបានធ្វើឡើងចំនួន៥ឆ្នាំជាប់គ្នា ជាបន្តបន្ទាប់រួចមកហើយ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយស្ថាប័ន Soriya។ ចាប់តាំងពីការបង្កើត ការប្រកួតបាល់ទាត់នេះឡើង រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ពីសំណាក់ប្អូនៗ ក្រោមអាយុ១២ឆ្នាំ ដែលស្រលាញ់ និងចូលចិត្តវិស័យ កីឡាបាល់ទាត់។ »

លោកឧកញ៉ា មានប្រសាសន៍ទៀតថា៖

«​ ត្រូវបានផ្តួចផ្តើមឡើងដើម្បីជម្រុញ លើកទឹកចិត្ត និងផ្តល់នូវ ការបង្ហាត់បង្ហាញបន្ថែម ជូនដល់ប្អូនៗកុមារ ក្នុងការជួយដុសខាត់ឲ្យពួកគាត់មានសមត្ថភាព និងភាពក្លាហាន ដើម្បីក្លាយខ្លួន ទៅជាកីឡាករបាល់ទាត់ ដ៏ឆ្នើមប្រចាំប្រទេស នាថ្ងៃអនាគត។​ អ្វីដែលលោកឧកញ៉ា និងក្រុមហ៊ុនសង្កត់ធ្ងន់យ៉ាងខ្លាំងនោះគឺ យើងរាល់គ្នា សុទ្ធតែមានផលលំបាក និងជួបប្រទះ នូវឧបសគ្គក៏ដូចជា រឿងរ៉ាវជាច្រើនដែលយើងធ្លាប់គិតថា «មិនអាចធ្វើបាន»។​ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនតូយ៉ូតា បង្កើតឲ្យមានការប្រកួតបាល់ទាត់កុមារនេះឡើង ដោយសង្ឃឹមយ៉ាងមុតមាំថា កុមារគ្រប់រូប គួរតែមានឳកាស ស្មើភាពគ្នា ក្នុងការចូលរួមប្រកួត ដើម្បីឲ្យពួកគាត់ អាចសម្រេចជោគជ័យ និងគោលបំណង របស់ខ្លួន ក្នុងវិស័យកីឡាបាល់ទាត់ តាមរយៈពាក្យស្លោក  «អ្នកអាចធ្វើបាន» ។ ​»

លោកឧកញ៉ា គង់ នួន
លោកឧកញ៉ា គង់ នួន

កាន់តែពិសេស សម្រាប់ការប្រកួតបាល់ទាត់ កុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគត ក្នុងឆ្នាំ២០១៩-២០២០ នេះ គឺយើងបានផ្តល់ឳកាស ដល់ប្អូនៗកុមារី ក្នុងការចូលរួមប្រកួត​កីឡាបាល់ទាត់ នេះផងដែរ ហើយក្រុមហ៊ុន តូយ៉ូតា ជឿជាក់ថា មិនថាកីឡាប្រភេទអ្វីនោះទេ​ គឺប្អូនៗសុទ្ធតែត្រូវបានជម្រុញ​ និងលើកទឹកចិត្តឲ្យចូលរួមដើម្បី សម្រេចក្តីសុបិន និងដើម្បីលុបបំបាត់ នូវពាក្យថា ប្អូនៗកុមារី មិនអាចលេងកីឡាបាល់ទាត់បាន។ 

ជាក់ស្តែង នៅក្នុងការប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត នាឆ្នាំនេះ គឺមានការ ចូលរួមប្រកួត ពី២៤ក្រុមបាល់ទាត់ ដែលក្នុងនោះ ក្រុមបាល់ទាត់កុមារាមានចំនួន១៦ក្រុម និងក្រុមបាល់ទាត់ កុមារី មានចំនួន៨ក្រុម  មកពីសាលារដ្ឋចំនួន១៣ សាលា ឯកជនចំនួន៨សាលា និងស្ថាប័នអង្គការចំនួន ៣សាលា។

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និង ស្ថាប័ន Soriya បានរៀបចំ ការប្រកួតបាល់ទាត់ តាមសាលាទាំង២៤នេះ ចាប់តាំងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៨  ខែមករា ឆ្នាំ២០២០ មកម្ល៉េះ  ហើយការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០ នៅសាលាតារាងបាល់ទាត់សាលា American University of Phnom Penh។ ដោយឡែកសម្រាប់ការប្រកួត វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថាទៀតថា៖

« ការប្រកួតបាល់ទាត់កុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគត នេះ នឹងជួយប្អូនៗកុមារាកុមារីទាំងអស់ ឲ្យទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗ  ពាក់ព័ន្ធនឹងកីឡាបាល់ទាត់ ក៏ដូចជាជួយអភិវឌ្ឃ ពួកគាត់ឲ្យក្លាយជាធនធានកីឡាករបាល់ទាត់ ដ៏ឆ្នើមនិងប្រកបដោយគុណភាព របស់ប្រទេសកម្ពុជា នាថ្ងៃអនាគតផងដែរ។ លោកប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានអំពាវនាវឲ្យមានការចូលរួមគាំទ្រ កីឡាករបាល់ទាត់កុមារាកុមារី ឲ្យបានច្រើនកុះករ នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី០៩ ខែកុម្ភៈ ខាងមុខនេះ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់ ក៏ដូចជាលើកស្ទួយវិស័យបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា ផងដែរ។​»

សន្និសីទសារព័ត៌មាន​ ស្តីអំពីការប្រកួតបាល់ទាត់កុមារ
សន្និសីទសារព័ត៌មាន​ ស្តីអំពីការប្រកួតបាល់ទាត់កុមារ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T