ចេះតែបាត់មុខអាយដលទៅណា តាមពិត ទៅដើរលេងនៅជប៉ុន ឡើងរំភើយ

//s5.kh1.co/59/59bf7188656bbc5c17154200d3728629ccec4f10.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងស្រី និសា បានធ្វើឲ្យហ្វេន នឹកនានាងយ៉ាងខ្លាំង ដោយសារតែនាងបាត់មុខបាត់យូរឆ្នាំ ពីពិភពសិល្បៈ ប្រហែលជានាងចង់លំហែខួរក្បាល នៅជីវិតសាមញ្ញវិញហើយមើលទៅ។

ភ្នំពេញ៖ គ្រប់គ្នាឆ្ងល់ថា ហេតុអីបានជា កែវ និសា ស្ងាត់ឲ្យឈឹងគ្មានដំណឹងសូន្យសោះ នៅក្នុងសិល្បៈ ទាំងនាងនៅតែមានទីផ្សារសោះ និងមានប្រជាប្រិយភាពខ្លាំងដដែល។ ក្នុងនោះដែរ សម្រាប់រូបនាងផ្ទាល់ ក៏ដឹងខ្លួនថា នាងពិតជា មិនសូវខ្វល់ខ្វាយ ឬលែងចូលរួមក្នុងកម្មវិធីនានានៅក្នុងសិល្បៈតទៅទៀត អាចមកពីនាង ចង់សម្រាក ក្នុងពិភពនេះ ក៏ថាបាន ដោយសារតែនាង បោះជំហានចូលតាំងពីវ័យជំទង់មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានដើរលេងកម្សាន្ត ក្នុងឆ្នាំថ្មី២០២០ នៅប្រទេសជប៉ុន នៅក្នុងតំបន់ដែលសម្បូរទៅដោយព្រិលធ្លាក់ ដូចជាក្នុងរូបគំនូរយ៉ាងដូច្នោះដែរ ហើយក៏ជាកន្លែងសម្រាប់មនុស្សជាច្រើន ប្រាថ្នាចង់ទៅលេងនៅទីនោះដែរ។ បើក្រឡេកមើលទឹកមុខរបស់កែវ និសា​ដែលកំពុងតែនៅក្នុងប្រទេសជប៉ុន បានបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយយ៉ាងពន់ពេក ដែលជាក្តីស្រម៉ៃរបស់នាង ចង់មកលេងនៅទីនេះ ជាយូរណាស់មកហើយ៕

តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
តារាសម្តែងស្រី និសា
កែវ នីសា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T