ល្មមឈប់ឆ្ងល់!​ រឿងឈឺចាប់ខ្លះក្នុងជីវិត គ្មានសាលាណា​បើក​បង្រៀនទេ

//s5.kh1.co/c2/c25b154a868bd27a1efb303cee08d2c393f9148c.jpg
សង្គម

 ០៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជីវិតមនុស្សដែលកើតមកលើផែនដីនេះ រឿងដែលចៀសមិនផុតនោះគឺ ការជួបបញ្ហា ការឈឺចាប់ និង ការព្រាត់ប្រាស់។ មានមនុស្សជាច្រើនតែង តែរអ៊ូរទាំនៅពេលដែលគេមានបញ្ហា ហើយតែងតែគិតថា មានតែរូបគេម្នាក់គត់ ដែលជួបបញ្ហាធ្ងន់ធ្ងរ ឬ ដោះស្រាយមិនបាន។ ប៉ុន្តែនៅពេលណាមួយដែលគេជួបអ្នកផ្សេងដែលមានបញ្ហាធំជាងខ្លួនរបស់គេ។ បញ្ហាទាំងអស់របស់គេនោះ និងក្លាយជាបញ្ហាដ៏តូច ហើយសាមញ្ញទៅវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

បញ្ហាការឈឺចាប់ជាមេរៀនជីវិតដែលគ្មានសាលាមួយណាបើកបង្រៀនទេ ដូច្នេះហើយនៅពេលដែលអ្នក​បានជួបរឿងអ្វីក៏ដោយក្នុងជីវិត ទាំងរឿងល្អ ទាំងរឿងមិនល្អ អ្នកត្រូវតែបើកចិត្ត ហើយទទួលយកការពិត និង ព្យាយាមដោះស្រាយវាឲ្យអស់ពីសមត្ថភាពដែលអាចធ្វើទៅបាន ហើយអ្វីដែលនៅសល់បណ្តោយ​តាម​ធម្មជាតិជាអ្នកកំណត់ទៅចុះ។

រូបតំណាង
រូបតំណាង

បញ្ហាជារឿងធម្មតារបស់មនុស្ស ព្រោះជារៀងរាល់ថ្ងៃមនុស្សរស់នៅលាយលំជាមួយបញ្ហាក្នុងជីវិត។ គ្រាន់តែបញ្ហារបស់មនុស្សម្នាក់ៗ គឺផ្សេងៗគ្នា ខុសៗគ្នា ដែលស្ថិតលើស្ថានភាពជាក់ស្តែងក្នុងរស់នៅក្នុងសង្គម។ បញ្ហាពិតប្រាកដរបស់មនុស្សនៅត្រង់មិនចេះដោះស្រាយ ដែលទាំងនោះហើយជាបញ្ហាពិតប្រាកដ៕

https://s5.kh1.co/__image/w=650,h=397,q=100/e9/e9070655c4e2d48a09545559545255ac5b3cb7ae.jpg
Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T