សិល្បករម្នាក់យកគូបចំនួន៣៣០ មកផ្គុំជារូបគំនូរ ម៉ូណា លីហ្សា ហើយអាចនឹងលក់បានតម្លៃ១៦៦,០០០ដុល្លារ

//s5.kh1.co/88/88a953a2ba6328974d3db6c9cd7e4c57b4719d28.jpg
សង្គម

 ០៥-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្នាដៃសិល្បៈមួយនេះ នឹងត្រូវដាក់ដេញថ្លៃនៅចុងខែនេះ ក្នុងប្រទេសបារាំង។

បារាំង៖ ស្នាដៃសិល្បៈដែលបានប្រើប្រាស់គូបចំនួនរាប់រយ ដើម្បីសង់ជារូបគំនូរ ម៉ូណា លីហ្សា ត្រូវបានគេរំពឹងទុកថា អាចនឹងលក់បានតម្លៃ១៦៦,០០០ដុល្លារ នៅក្នុងកម្មវិធីដាក់ដេញថ្លៃ ក្នុងទីក្រុងប៉ារីស នៅចុងខែនេះ(២៣ ខែកុម្ភៈ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្នាដៃសិល្បៈដែលផ្គុំឡើងដោយគូបចំនួន៣៣០ គឺជាការបង្កើតឡើងដោយសិល្បករបារាំងនៅតាមដងផ្លូវ មានរហស្សនាមថា Invader ដែលបានបិទបាំងអត្តសញ្ញាណពិតរបស់ខ្លួន។ សមិទ្ធិផលនេះត្រូវបានគេដាក់ឈ្មោះឲ្យថា «Rubik Mona Lisa» ដែលត្រូវបានបង្កើតក្នុងឆ្នាំ២០០៥ ដោយបានយកលំនាំតាមផ្ទាំងគំនូរដ៏ល្បីល្បាញនៅលើពិភពលោក។

ស្នាដៃសិល្បៈដែលប្រើប្រាស់គូបចំនួន៣៣០ ដើម្បីសង់ជារូបគំនូរ ម៉ូណា​ លីហ្សា
ស្នាដៃសិល្បៈដែលប្រើប្រាស់គូបចំនួន៣៣០ ដើម្បីសង់ជារូបគំនូរ ម៉ូណា​ លីហ្សា

រូបគំនូរដើមត្រូវបានគូរដោយលោក Leonardo da Vinci តាំងពីជាង៥០០ឆ្នាំមុនមកម្ល៉េះ ហើយវាត្រូវបានគេដាក់បង្ហាញនៅឯសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ដែលជាទីកន្លែងសិល្បៈត្រូវបានគេចូលទស្សនាច្រើនជាងគេបំផុត នៅលើពិភពលោក។

លោក Invader បានចាប់ផ្ដើមប្រើគូប ធ្វើជាការងារសិល្បៈ ចាប់តាំងពីឆ្នាំ២០០៤។ កន្លែងដាក់ដេញថ្លៃបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា នេះជាលើកទីមួយហើយ ដែលប្រដាប់ប្រដាក្មេងលេង ដែលលក់ដាច់បំផុត ត្រូវបានប្រើដើម្បីបង្កើតជាសិល្បៈ។ ហើយការអនុវត្តបែបនេះត្រូវបានគេហៅថា "Rubikcubism"។ ចំពោះ Invader វិញបានហៅខ្លួនឯងថា «សិល្បករឥតគិតថ្លៃ​ មិនស្គាល់អត្តសញ្ញាណ»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T