បើមិនប្រាប់ មើលមិនដឹងទេថា រូបទាំងនេះ ជាទេព រិនដារ៉ូ តាំងពីសម័យខោជើងប៉ាត់!

//s5.kh1.co/36/36b96908a5569034b356f82e316dad604903645f.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កំពូលតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ បានបង្ហាញរូបភាពកាលពីសម័យមុន ពេលលោកទៅរៀននៅឯប្រទេសរុស្សី ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកបង្ហាញរូបភាពទាំងនេះ

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់តារាជើងចាស់ លោក ទេព រិនដារ៉ូ ដោយលោកបានឈានជើងចូលសិល្បៈមកជាច្រើនឆ្នាំហើយ មិនថាលោកចូលវិស័យសិល្បៈមួយនេះយូរយ៉ាងណាក្ដី ក៏លោកនៅតែមានមហាជនចូលចិត្ត និងស្រលាញ់លោកដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាសម្ដែងជើងចាស់ដ៏ឆ្នើមប្រចាំកម្ពុជា នៅតែមានទីផ្សារនៅក្នុងសិល្បៈ ដោយលោកពិតជាមានភាពមមាញឹកយ៉ាងខ្លាំងជាមួយការថតនៅខ្សែភាពយន្តជាបន្តបន្ទាប់គ្នា។ ដោយលោកនៅតែជាកំពូលតារាសម្ដែងប្រុស សម្ដែងរឿងបានយ៉ាងល្អ នៅក្នុងខ្សែភ្នែករបស់មាហាជន បើនិយាយពីរូបសម្បត្តិរបស់លោកវិញ លោកនៅតែមាំមួន សម្រស់នៅតែចាំក្មេង មិនចេះចាស់សោះឡើយ ។

អ្វីដែល មហាជនមិនសូវបានឃើញនោះ គឺរូបភាពពីមុនៗរបស់លោកកាលពីជំនាន់មុន ដែលលោកមិនសូវបានបង្ហាញឲ្យប្រិយមិត្តបានឃើញ ដោយរូបភាពទាំងនោះ កាលលោកទៅរៀននៅប្រទេស រុស្សី តែលោកមិនបានបញ្ជាក់ថានៅឆ្នាំណានោះទេ។ បើនិយាយពីរូបភាពវិញ លោកពិតជាក្មេង និងស្រស់សង្ហា ដោយកាលសម័យនោះក្មេងជំនាន់មុននិយមស្លៀកខោជើងធំ ឬអាចនិយាយបានថាខោជើងប៉ាត់ ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
ទេព រិនដារ៉ូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T