នៅចាំរឿងនេះទេ? ពេលនេះអ្នកទាំង៤ បានមកសម្ដែងយ៉ាងពិសេសនៅលើឆាកជុំគ្នាហើយ

//s5.kh1.co/2b/2b87ce225adefd4acdd46fc10cf0fb79f0fbdd87.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ ពេលនេះ តារាសម្ដែងប្រុសស្រីល្បីៗទាំង ៤ រូបនេះ បានវិលត្រឡប់មកសម្ដែងនៅលើឆាកយ៉ាងពិសេសជាមួយគ្នាម្ដងទៀតហើយ

ថៃ៖ អាចនិយាយបានថា វាគឺជារឿងភាគដ៏ល្បីមួយដែលមានចំណងជើងថា «4 Huajai Haeng Koon Kao» ហើយត្រូវបានបង្កើតឡើងយ៉ាងពិសេសកាលពី ១០ឆ្នាំមុន ដោយនិយាយពីជីវិតកូនភ្លោះ ៤នាក់ ដែលមានឈ្មោះ ទឹក ដី ភ្លើង ខ្យល់ ព្រមទាំងបានចូលរួមសម្ដែងដោយ តារាប្រុសស្រីល្បីៗ រួមមាន លោក Mark Prin Boy Pakorn Nadech និងកញ្ញាKimberley ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីនេះ នៅក្នុងកម្មវិធីសម្ពោធ Wig Big 3 50th Anniversay តារាសម្ដែងល្បីឈ្មោះទាំងបួននាក់នេះ ក៏បានមកជួបជុំគ្នាម្ដងទៀត ជាមួយការសម្ដែងដ៏ពិសេសនៅលើឆាក នៅក្នុងបទចម្រៀងមួយ ដែលជាបទនឹងត្រូវបានដាក់នៅក្នុងរឿងមួយនេះផងដែរ។

នៅក្នុងការសម្ដែងដ៏ពិសេសនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រែកខ្លាំងៗ និងមានការចាប់អារម្មណ៍ ព្រមទាំងមានភាពសប្បាយរីករាយ ដោយបានឃើញ តារាសម្ដែងទាំងបួនរូបនេះ វិលត្រឡប់មកសម្តែងជាមួយគ្នាម្តងទៀតបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង៤ ក៏បានថតរូបជាមួយគ្នា រួចបានបង្ហោះរូបភាពនៅលើ Instagram រៀងៗខ្លួន ជាមួយនឹង ការលេងសើចនឹងគ្នាទៅវិញទៅមក ព្រមទាំងសួរទៅអ្នកគាំទ្រថា តើនៅចាំរឿងនេះបានទេ? ខណៈពេលដែលរឿងភាគនេះ អ្នកទាំង ៤ បានសម្តែងជាមួយគ្នា កាលពី ១០ ឆ្នាំកន្លងមកផងដែរ៕

ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖

Mark
Mark
Boy
Boy
Nadech
Nadech
Kimberley
Kimberley

 លោក Mark Prin Boy Pakorn Nadech និងកញ្ញាKimberley 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T