ខ្លាំងបាត់! Pogba ប្រាប់មិត្តរួមក្រុមថាចង់ចាកចេញពី Man UTD ស្របពេលដែលក្លិបយក្សពីរកំពុងអន្ទងយ៉ាងខ្លាំង

//s5.kh1.co/7d/7dc45273e8f1f43fa2f6a13854838ad7052f3371.jpg
កីទ្បា

 ០៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Real Madrid និង Juventus កំពុងចាប់អារម្មណ៍ Pogba ប្រាប់មិត្តរួមក្រុមចង់ចាកចេញពី Man UTD

អង់គ្លេស៖ កីឡាករខ្សែបម្រើ Paul Pogba បានប្រាប់ទៅកាន់មិត្តរួមក្រុមរបស់គេនៅ Manchester United ថាគេមានបំណង់ចង់ចាកចេញពីក្លិបនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ នេះបើតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើជម្រើសជាតិបារាំងមិនទាន់បានបង្ហាញខ្លួននៅលើវាលស្មៅនៅឡើយតាំងពីខែធ្នូឆ្នាំមុន ក្រោយចូលលេងនៅរដូវកាលនេះបាន ៦ប្រកួតនិងមានបញ្ហារបួសកជើង ដែលពេលនេះបានទទួលការវះកាត់រួចរាល់ហើយ ប៉ុន្តែនៅមិនទាន់សះស្បើយ ១០០% ដើម្បីចូលលេងបាននៅឡើយ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

បើយោងតាមសារព័ត៌មាន Manchester Evening មិត្តរួមក្រុមរបស់ Pogba ជឿថាម្ចាស់អាវលេខ៦របស់បិសាចក្រហមមិនអាចបន្តរួមរស់ជាមួយក្លិបបាននោះទេ ខណៈកីឡាកររបស់ Man UTD មួយចំនួនក៏ចង់ឲ្យរូបគេចាកចេញផងដែរ។

បើតាមសេចក្ដីរាយការណ៍ពីក្នុងប្រទេសអ៊ីតាលីកាលពីប៉ុន្មានថ្ងៃមុននេះ Juventus បានចាប់អារម្មណ៍ក្នុងការនាំយក Pogba ត្រឡប់ទៅលេងនៅទីក្រុង Turin វិញ ដោយក្លិបរហស្សនាមសេះបង្កង់ជឿថាការមកដល់របស់ Bruno Fernandes នឹងអ្វើឲ្យ Man UTD យល់ព្រមលក់ Pogba នៅទីផ្សាររដូវក្ដៅខាងមុខ។

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ក្រៅពី Juventus ក្លិបយក្សអេស្ប៉ាញ Real Madrid ឯណេះវិញបានដាក់ការចង់បានមកលើ Pogba យូរណាស់មកហើយ ដោយអ្នកចាត់ការទូទៅលោក Zinedine  Zidane ចង់បានកីឡាកររួមជាតិម្នាក់នេះទៅទុកជំនួស Kroos និង Modric ដែលមានវ័យកាន់តែច្រើន។

គួរឲ្យដឹងផងដែរថា Pogba បានផ្លាស់ពី Juventus មកកាន់ទឹកដីអង់គ្លេសចូលរួមជាមួយក្លិបបិសាចក្រហម Manchester United កាលពីរដូវក្ដៅឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន១១៦លានដុល្លារ ប៉ុន្តែមួយរយៈកាលចុងក្រោយនេះដំណឹងនៃការចាកចេញរបស់កីឡាករដែលជួយឲ្យបារាំងឈ្នះពាន FIFA World Cup 2018 ចាកចេញពីកីឡដ្ឋាន Old Trafford មានការលេចឡើងជាបន្តបន្ទាប់៕

កីឡាករ Paul Pogba 
កីឡាករ Paul Pogba 

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T