ឃើញឈ្លោះគ្នាញឹកមែន! តែភ្លឺភ្នែកពេល ម៉ូលីកា ទម្លាយភាពតស៊ូរបស់ស្វាមីគ្មានសល់

//s5.kh1.co/e0/e02d421c9509c527fadbe59a0f9d7ebbdd16728d.jpg
នារី

 ០៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយភ្លៀងមេឃស្រឡះ! ម៉ូលីកា និងស្វាមី ត្រូវគ្នាវិញ កាន់តែផ្អែមល្ហែមជាងមុន ហើយធ្វើឲ្យមហាជនភ្លឺភ្នែក ពេលបានដឹងពី ប្រវត្តិតស៊ូស្វាមី តាំងពីស្រលាញ់គ្នាដំបូង

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ ទាក់ទងជីវិតស្នេហារបស់ អតីតតារាចម្រៀងស្រី ម៉ូលីកា បានប្រកាសលែងលះគ្នា ជាមួយស្វាមីសង្ហា ធ្វើឲ្យហ្វេនៗឃើញហើយហួសចិត្តគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះ ទីបំផុត ម៉ូលីកា និងស្វាមី បានផ្សះផ្សា និងត្រូវគ្នាវិញ ថែមទាំងកាន់តែបង្អួតពីភាពផ្អែមល្ហែម លើសពេលមុនទៀត។

ក្នុងនោះដែរ កាលពីប៉ុន្មានម៉ោងមុននេះ ម៉ូលីកា ក៏បានធ្វើឲ្យមហាជនភ្លឺភ្នែក​ តាមរយៈកម្រងរូបភាពជាច្រើនសន្លឹក រវាងនាង និងស្វាមី ពេលដែលស្រលាញ់គ្នាដំបូងៗ ព្រមទាំងបង្ហាញពីសកម្មភាពតស៊ូ ជាមួយគ្នាជាច្រើន ទម្រាំបានជោគជ័យរស់នៅលើគំនរទ្រព្យសម្បត្តិ ដូចសព្វថ្ងៃនេះ មិនមែនជារឿងងាយស្រួលទេ។

ជាមួយគ្នានោះ ម៉ូលីកា ក៏បានបញ្ជាក់ថា កំហុសតូចធំតែងតែមាន សំខាន់រូបនាង និងស្វាមី ពិតជាស្រលាញ់គ្នាខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រទាំងអស់រំភើបជំនួសពួកគេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 ម៉ូលីកា និងស្វាមី
 ម៉ូលីកា និងស្វាមី
 ម៉ូលីកា និងស្វាមី
 ម៉ូលីកា និងស្វាមី
 ម៉ូលីកា និងស្វាមី
 ម៉ូលីកា និងស្វាមី
 ម៉ូលីកា និងស្វាមី
 ម៉ូលីកា និងស្វាមី
ស្វាមីរបស់  ម៉ូលីកា 
ស្វាមីរបស់  ម៉ូលីកា 
 ម៉ូលីកា 
 ម៉ូលីកា 
ស្វាមីរបស់  ម៉ូលីកា 
ស្វាមីរបស់ ម៉ូលីកា 
សារដែល ម៉ូលីកា បានបង្ហោះ
សារដែល ម៉ូលីកា បានបង្ហោះ
ម៉ូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T