ការសិក្សាដ៏ភ្ញាក់ផ្អើលមួយបានបង្ហាញថា ពំនូកខ្សាច់អាចប្រាស័្រយទាក់ទងជាមួយគ្នាវាបាន (មានវីដេអូ)

//s5.kh1.co/04/043743853d62c5eea5ddf4c50c0a95c6cebce8b9.jpg
បច្ចេកវិទ្យា

 ០៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការពិសោធន៍នេះត្រូវបានធ្វើឡើង នៅសាកលវិទ្យាល័យ Cambridge។

អង់គ្លេស៖ ពំនូកខ្សាច់គឺជារបស់ដែលគ្មានជីវិត ដូច្នេះហើយ ពួកវាមិនចេះគិតឬមានអារម្មណ៍អ្វីឡើយ ប៉ុន្តែពួកវាអាចធ្វើការទាក់ទងជាមួយគ្នាវាបាន និងអាចឲ្យគ្នាវាដឹងថា ពួកវាត្រូវការកន្លែងទំនេរ នេះបើយោងតាមការស្រាវជ្រាវ ដែលត្រូវបោះពុម្ពផ្សាយដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របកគំហើញនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានដាក់គំនរខ្សាច់ជាពីរដូចគ្នា នៅកន្លែងដ៏ពិសេសទំហំ២ម៉ែត្រ ឆ្លងកាត់ធុងបង្វិលមួយ ដែលអាចបង្កើតលំហូរទឹកគ្រាប់គ្រាន់ ដើម្បីអាចរំកិលភាគល្អិត។

ធុងដែលគេដាក់ខ្សាច់ពីរគំនរចូល  ហើយជាលទ្ធផល ពួកវាផ្លាស់ទីឆ្ងាយពីគ្នា
ធុងដែលគេដាក់ខ្សាច់ពីរគំនរចូល  ហើយជាលទ្ធផល ពួកវាផ្លាស់ទីឆ្ងាយពីគ្នា

លោក Karol Bacik ដែលជាបេក្ខជនថ្នាក់បណ្ឌិតរបស់ Cambridge នៅដេប៉ាតឺម៉ង់ Applied Mathematics and Theoretical Physics បានឆ្លើយប្រាប់ CNN ថា ពំនូកខ្សាច់ត្រូវបានគេដឹងថា ផ្លាស់ទីឬប្ដូរទីតាំងនៅក្នុងទន្លេ មហាសមុទ្រ និងវាលខ្សាច់ ហើយពំនូកខ្សាច់ដែលតូច អាចផ្លាស់ទីបានលឿនជាងអាធំ។

វីដេអូពិសោធន៍

នៅក្នុងការពិសោធន៍ លោក Bacik ធ្លាប់បានគិតថា គំនរខ្សាច់ទាំងពីរអាចនឹងផ្លាស់ទីក្នុងល្បឿនដូចគ្នា ព្រោះវាមានកំពស់និងបរិមាណដូចគ្នា។ ប៉ុន្តែ វាមិនមែនដូច្នោះនោះទេ។ ពួកវាបែរជាផ្លាស់ទីនៅអត្រាខុសគ្នា ហើយពួកវាបានឃ្លាតឆ្ងាយពីគ្នា ហាក់បីដូចជាមិនត្រូវរូវគ្នាអ៊ីចឹង។ ពំនូកទាំងពីរនៅតែផ្លាស់ទីឆ្ងាយពីគ្នា រហូតដល់ពួកវាស្ថិតនៅចុងម្ខាងនៃធុង។

ពំនូកខ្សាច់ នៅលើវាលខ្សាច់
ពំនូកខ្សាច់ នៅលើវាលខ្សាច់

លោក Bacik បានបន្តទៀតថា ពំនូកខ្សាច់តែងតែកើតឡើង នៅក្នុងតំបន់វាលខ្សាច់ឬផ្លូវដើរ ដូចនេះ ការស្វែងយល់ពីការបំលាស់ទីរបស់ពួកវា អាចជួយអ្នកវិទ្យាសាស្ត្រឲ្យយល់ដឹងអំពី ការវិវត្តនៃទិដ្ឋភាពរយៈពេលវែង។ លោកបានិយាយថា បាតុភូតនេះត្រូវបានគេឃើញនៅក្នុងរូបភាពផ្កាយរណបនៃតំបន់វាលខ្សាច់ ប៉ុន្តែអ្នកវិទ្យាស្ត្រមិនបានដឹងទេថា តើអ្វីដែលបណ្ដាលឲ្យពំនូកទាំងនោះឃ្លាតឆ្ងាយពីគ្នា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T