អ៉ីរ៉ង់គ្រោងនឹងបញ្ជូនអវកាសយានិក ឡើងទៅទីអវកាសដោយឯករាជ្យ នាពេលដ៏ខ្លីខាងមុខនេះ

//s5.kh1.co/7e/7eea72721c09afa967790f37006a752553a7cab2.jpg
បច្ចេកវិទ្យា

 ០៥-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថាបានប្រើកម្មវិធីអវកាសរបស់ខ្លួន​ ដើម្បីអភិវឌ្ឍមីស៊ីល​ប្រឆាំងនឹងសម្ព័ន្ធមិត្ត​នៅមជ្ឈឹមបូព៌ា

អ៉ីរ៉ង់៖ អ្នកវិទ្យាសាស្ត្រ​របស់ប្រទេសអ៉ីរ៉ង់បានប្រកាសថា ខ្លួនកំពុងរៀបចំ​កម្មវិធីបញ្ជូនអវកាសយានិកដោយឯករាជ្យទៅកាន់ទីអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ៊ីរ៉ង់អាចបាញ់បង្ហោះផ្កាយរណបនៅខែមីនា
អ៊ីរ៉ង់អាចបាញ់បង្ហោះផ្កាយរណបនៅខែមីនា

រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍លោក Mohammad-Javad Azari Jahromi បាននិយាយថា៖

​ក្រុមអ្នកវិទ្យាសាស្ត្រ​អ៉ីរ៉ង់បានចាប់ផ្តើមបង្កើតយានដើម្បីបញ្ជូនទៅទីអវកាស។ ហើយថ្ងៃនេះយើងបានដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវ​ ដើម្បីបង្កើតយានអវកាសឱ្យបានចំនួន ៥ សម្រាប់​រយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីបញ្ជូនមនុស្សឡើងទៅទីអវកាស​​ ហើយក៏គ្រោងនឹងបាញ់បង្ហោះ​នៅដំណាច់ឆ្នាំប្រតិទិនរបស់អ៊ីរ៉ង់ដែរ គឺត្រូវនឹងថ្ងៃទី ១៩​ ខែមិថុនា។

Mohammad-Javad Azari Jahromi
អ៊ីរ៉ង់អាចបាញ់បង្ហោះផ្កាយរណបនៅខែមីនា
អ៊ីរ៉ង់អាចបាញ់បង្ហោះផ្កាយរណបនៅខែមីនា

បើគិតមកដល់ពេលនេះ អស់រយៈពេលជាងមួយទស្សវត្សមកហើយ ដែលប្រទេសអ៉ីរ៉ង់បានធ្វើការសាកល្បងបាញ់បង្ហោះផ្កាយរណបជាច្រើន​ឡើងទៅទីអវកាស​។ ​ស្របពេលជាមួយគ្នានេះដែរ ប្រទេសអ៉ីស្រាអែល​ និងសហរដ្ឋអាមេរិក ដែលកំពុងឈរជើងនៅមជ្ឈឹមបូព៌ាបានលើកឡើងពីការព្រួយបារម្ភជុំវិញការសាកល្បង​​​ទាំងនោះដោយជឿជាក់ថា ប្រទេសអ៉ីរ៉ង់នឹងប្រើប្រាស់​ផ្កាយរណប​​របស់ខ្លួន ដើម្បីជាជំនួយ​ដល់ការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ៕

អ៊ីរ៉ង់គ្រោងនឹង​បញ្ជូនអវកាសយានិកទៅទីអវកាស
អ៊ីរ៉ង់គ្រោងនឹង​បញ្ជូនអវកាសយានិកទៅទីអវកាស
អ៊ីរ៉ង់អាចបាញ់បង្ហោះផ្កាយរណបនៅខែមីនា​
អ៊ីរ៉ង់អាចបាញ់បង្ហោះផ្កាយរណបនៅខែមីនា​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T