ទីបំផុត! ថ្ងៃនេះ គូស្នេហ៍ម៉ា ដូណា សម្រេចកោរសក់ បួសដើម្បីសុំទោសលោក រាល់កំហុសកន្លងមក?

//s5.kh1.co/60/603add2e8ab936c98f09a9e1238ed881f53533f5.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីគូស្នេហ៍របស់​ ម៉ា ដូណា បង្ហាញវីដេអូរៀបរាប់ពីកំហុសឆ្គង ព្រមទាំងបានកោរសក់ផងនោះ ពេលនេះលោកបានទៅបួសជាព្រះសង្ឃហើយ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ លោក ម៉ា ដូណា ដែលលោកកំពុងមានប្រជាប្រិយភាពលើវិស័យសិល្បៈ ក្នុងនោះដែលលោកក៏មានគូស្នេហ៍ដែលមានភេទដូចគ្នា ដោយពួកគេបានស្រលាញ់គ្នាមកជាច្រើនឆ្នាំហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ គូស្នេហ៍របស់ ម៉ា ដូណា បានធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល ដោយសារលោកបានបង្ហាញនូវវីដេអូមួយជាសាធារណៈ ដោយបានធ្វើការរៀបរាប់ពីកំហុសខុសឆ្គងលើ ម៉ា ដូណា កន្លងមក អ្វីដែលហ្វេនៗកត់សម្គាល់នោះ  ណុប ហេងទ្រី លោកបានកោរសក់ទៀតផង។

ជាក់ស្ដែង នៅក្នុងគណនីហ្វេសប៊ុករបស់ លោក ណុប ហេងទ្រី ដែលជាគូស្នេហ៍របស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកជាមួយ ម៉ា ដូណា ដោយលោកបានស្លៀកស្បង់ជីពរ ប្រហែលជាលោកទៅបួសជាព្រះសង្ឃ តែលោកមិនបានបញ្ជាក់ថាលោកទៅបួសនៅឯវត្តណានៅឡើយនោះទេ។ ស្របពេលដែលមហាជនជាច្រើនមានការកោតសរសើរជាមួយនឹងទង្វើរបស់លោក ដែលដឹងកំហុសដោយការធ្វើបែបនេះ ដើម្បីបញ្ជាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ា ដូណា និង គូស្នេហ៍
ម៉ា ដូណា និង គូស្នេហ៍
ម៉ា ដូណា និង គូស្នេហ៍
ម៉ា ដូណា និង គូស្នេហ៍
ម៉ា ដូណា និង គូស្នេហ៍
ម៉ា ដូណា និង គូស្នេហ៍
ម៉ា ដូណា និង គូស្នេហ៍
ម៉ា ដូណា និង គូស្នេហ៍
រូបភាពលោក ណុប ហេងទ្រី បានបួសជាព្រះសង្ឃ
រូបភាពលោក ណុប ហេងទ្រី បានបួសជាព្រះសង្ឃ
ម៉ា ដូណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T