កក្រើកឆាក! ការសម្តែងក្នុងកម្មវិធី Super Bowl ឆ្នាំនេះមើលហើយចង់រាំតាម (មានវីដេអូ)

//s5.kh1.co/bc/bcafd9151ebf742f59683581752e0ba786b2601a.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ការសម្តែងក្នុងកម្មវិធី Super Bowl គឺជាប្រពៃណីមួយក្នុងកំឡុងពេលការប្រកួតបាល់ទាត់អាមេរិកគ្រប់កម្រិត។ ការរាំកម្សាន្តក្នុងកំឡុងពេល Super Bowl ដែលជាការប្រកួតជើងឯកប្រចាំឆ្នាំនៃពានរង្វាន់បាល់ទាត់ជាតិ (NFL) តំណាងឱ្យការតភ្ជាប់មូលដ្ឋានគ្រឹះនៃវប្បធម៌ប៉ុប (Pop) ដែលជាការជួយពង្រីក និងផ្សព្វផ្សាយតាមរយៈទូរទស្សន៍ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez និង Shakira
Jennifer Lopez និង Shakira

ឆ្នាំនេះពិតជាសប្បាយខ្លាំងណាស់!! Jennifer Lopez និង Shakira មានវត្តមានក្នុងកម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ Super Bowl នៅឯកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens, Fla។ Shakira សម្តែងជាលើកដំបូង ខណៈពេលដែល Jennifer Lopez ឡើងឆាកបន្ទាប់។ អ្នកទាំងពីរបានច្រៀងបទល្បីៗ ដូចជា "Hips Don't Lie" ហើយនិង "Love Don't Cost a Thing."។ មានការសម្តែងពីតារាកិត្តិយសលោក Bad Bad, J Balvin និងកូនស្រីរបស់ Lopez គឺ Emme Maribel Muñiz។ Shakira និង Lopez បានសម្តែងរួមគ្នារហូតដល់ចុងបញ្ចប់៕

វីដេអូនៃការសម្តែងរបស់ Jennifer Lopez និង Shakira

ប្រភពSports Illustrated

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T