ផ្អើលគេអស់! ឃើញដេកសន្លប់លើផ្លូវស្មានតែដោយសារវីរុសកូរ៉ូណា លុះដឹងការពិតចង់ដាច់ផ្ងារ

//s5.kh1.co/f8/f89f0be6bb3060d7a1faf0bc38c374a1261b86bb.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

បុរសជនជាតិកូរ៉េម្នាក់ស្រវឹងដល់ដេកសន្លប់លើចិញ្ចើមផ្លូវ បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង

ហ្វីលីពីន៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់លើចិញ្ចើមផ្លូវសាធារណៈ Remedios ក្នុងទីក្រុង Manila។ ហើយបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំងទៅដល់ប្រជាជននៅជុំវិញនោះ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយយល់ច្រឡំថាគាត់ជាជនជាតិចិន និងមានផ្ទុកវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកដំណើរម្នាក់ឈ្មោះ  Maguigad  ថតបានវីដេអូយកទៅបង្ហោះលើបណ្ដាញសង្គមហើយរៀបរាប់ថា ជនបរទេសមានអាការដេកញ័រៗមិនដូចមនុស្សឈឺធម្មតាឡើយ។ ហើយគាត់និងអ្នកដំណើរផ្សេងទៀត បាននាំគ្នាយកខ្សែឡោមព័ទ្ធជុំវិញកន្លែងកើតហេតុ និងទូរស័ព្ទទៅប្ដឹងប៉ូលិស ប៉ុន្ដែមិនមានការចុះមកត្រួតពិនិត្យឡើយ។ មិនយូរប៉ុន្មាន ជនបរទេសក៏បានក្រោកឡើងវិញ ហើយដើរចាកចេញបាត់ទៅ។

លុះមកដល់ថ្ងៃទី២ ខែកុម្ភៈ ការិយាល័យព័ត៌មានសាធារណៈប្រចាំទីក្រុង Manila បានប្រកាសច្រានចោលព័ត៌មានមិនពិតខាងលើនេះដោយបញ្ជាក់ប្រាប់មហាជនថា ជនបរទេសនោះមិនមែនជាជនជាតិចិនទេ និងមិនមានផ្ទុកវីរុសកូរ៉ូណាឡើយ តែតាមពិតគេជាជនជាតិកូរ៉េខាងត្បូងដែលបានស្រវឹងស្រាជោគជាំប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីដឹងការពិតរួចមក លោក Maguigad បានបង្ហោះសារសុំទោស ទៅកាន់មហាជនទាំងអស់ ដែលខ្លួនបាននិយាយទាំងដែលមិនទាន់ដឹងច្បាស់លាស់៕

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T