ពេលនេះគ្រូ PSG ចេញមុខបកស្រាយហើយជុំវិញការផ្លាស់ប្ដូរ Mbappe ចេញគឺដោយសារ…

//s5.kh1.co/c1/c1e093cdecac25950d3394eefc264b47fc01c4ce.png
កីទ្បា

 ០៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រូ PSG ចេញមុខបកស្រាយ ជុំវិញរឿងប្ដូរ Mbappe ចេញថ្ងៃមុន

បារាំង៖ ក្រុមយក្សបារាំង Paris Saint-Germain បានប្រកួតឈ្នះក្រុម Montpellier ៥-០ កាលពីថ្ងៃសៅរ៍កន្លងទៅ។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតនោះគឺ នៅនាទីទី៦៩ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ត្រូវបានគ្រូបង្វឹកលោក Thomas Tuchel ប្ដូរចេញ ជំនួសមកវិញដោយកីឡាករ Mauro Icardi។ កំឡុងពេលដើរចេញពីទីលាន​​ Mbappe ហាក់បង្ហាញអារម្មណ៍ខឹងមិនពេញចិត្ត ពីការសម្រេចចិត្តរបស់គ្រូបង្វឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បកស្រាយជុំវិញរឿងខាងលើ លោក Tuchel បាននិយាយថាលោកសម្រេចចិត្តប្ដូរ Mbappe ដោយសារតែលោក ចង់ផ្ដល់ឱកាសឲ្យកីឡាករបម្រុងបានចូលលេងខ្លះ។

អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖

មិនមានបញ្ហាផ្ទាល់ខ្លួនអី រវាង Mbappe និងខ្ញុំនោះទេ។ ខ្ញុំដឹងថាគាត់មិនចង់ប្ដូរចេញ។ ប៉ុន្តែគិតទៅវាគ្រាន់ជារឿងធម្មតាប៉ុណ្ណោះ ណាមួយខ្ញុំគ្រាន់តែចង់ផ្ដល់ឱកាសឲ្យកីឡាករដែលអង្គុយកៅអីបម្រុងមានពេលវេលាចូលលេងខ្លះ។

លោក Thomas Tuchel 
លោក Thomas Tuchel
លោក Thomas Tuchel

លោក Tuchel បានបន្ថែមទៀតថា៖

ខ្ញុំមិនគិតថាអ្វីដែលបានកើតឡើងនៅថ្ងៃសៅរ៍នោះ ធ្វើឲ្យ Mbappe ចាកចេញពីក្លិបនោះទេ។ គាត់ជាកីឡាកររបស់ពួកយើង ហើយគាត់ថែមទាំងជាប់កុងត្រានៅទីនេះទៀតផង៕

លោក Thomas Tuchel 

គួរឲ្យដឹងដែរថា គិតមកទល់ពេលនេះ ក្រុម ​PSG កំពុងឈរកំពូលតារាងក្របខណ្ឌ Ligue 1 ពោល២២ប្រកួតកន្លងទៅពួកគេរកបាន៥៥ពិន្ទុ ដាច់ពិន្ទុក្រុមលេខ២ Marseille រហូតដល់ទៅ១២ពិន្ទុ។

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T