ស្ទើរស្រក់ទឹកភ្នែក! «ពួកកូនអាចឈឺបាន តែលោកពុក មិនអាចឈឺបានទេ» សម្ដីរបស់និស្សិតចិន ក្រោយទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែននឹងអញ្ជើញទៅទីក្រុង វូហាន

//s5.kh1.co/b9/b9ade5e355c4d7eaffd2c42c9445078c040cb2f6.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីទទួលដំណឹងថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទីក្រុង វូហាន ដើម្បីសួរសុខទុក្ខ និស្សិតខ្មែរនៅចិន ស្រាប់តែ បុរសម្នាក់ បង្ហោះសារចាក់ដោតមួយ អានហើយចង់ស្រក់ទឹកភ្នែក។

 ចិន៖​ ពិតណាស់ នាពេលចុងក្រោយនេះ ទីក្រុង វូហាន ប្រទេសចិន កំពុងជួបទុក្ខធំ ដោយបានជួបមេរោគរាតត្បាត ប្រភេទថ្មី ឈ្មោះថា កូរ៉ូណា ដោយបានសម្លាប់មនុស្សជាច្រើននាក់រួចមកហើយ ថែមទាំងបានជះឥទ្ធិពល ដល់បណ្ដាប្រទេសជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក៏មាននិស្សិតជនជាតិខ្មែរ ជាច្រើននាក់ ដែលបានទៅបន្តការសិក្សា និងកំពុងបំពេញការងារ នៅទីនោះ ធ្វើឲ្យគ្រួសារ មិត្តភក្ដិ ព្រមទាំងថ្នាក់ដឹកនាំប្រចាំប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ មានការព្រួយបារម្ភយ៉ាងខ្លាំង។

ដោយឡែក នាថ្ងៃនេះដែរ ដោយមិនអាចឈរឱបដៃមើលបន្តទៀត ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន​ បានប្រកាសថា នឹងអញ្ជើញចុះទៅទីក្រុង វូហានផ្ទាល់ ដើម្បីសួរសុខទុក្ខ ដល់ប្រជាជននៅទីនោះ ព្រមទាំងនិស្សិតខ្មែរទាំងប៉ុន្មាននាក់នោះផងដែរ។

ប៉ុន្តែ ក្រោយពីទទួលដំណឹងនេះភ្លាម មាននិស្សិតខ្មែរមួយរូប មានគណនីហ្វេសប៊ុកឈ្មោះថា ប៉ែន បារាំង សម្ដែងការរំភើបខ្លាំងណាស់ បូករួមនឹងបានបង្ហោះសារ បង្ហាញពីភាពទុក្ខព្រួយមានអត្ថន័យថា៖

សូមលោកពុក កុំអញ្ជើញមកសួរសុខទុក្ខពួកខ្ញុំអី ពួកខ្ញុំបារម្ភពីសុខភាពលោកពុកដូចគ្នា សុខភាពរបស់លោកពុកសំខាន់ណាស់សម្រាប់ផ្ទះយើង ពួកកូនអាចឈឺបាន តែលោកពុកមិនអាចឈឺបានទេ។

ប៉ែន បារាំង

ក្រោយពី មហាជនទាំងអស់បានឃើញ សំណេរមួយនេះហើយ បានធ្វើឲ្យជនរួមជាតិខ្មែរតែមួយ បង្ហាញភាពអាណិតអាសូរគ្រប់គ្នា។

យ៉ាងណាមិញ បើគិតត្រឹមម៉ោងនេះ នៅមិនទាន់មានដំណឹង រដ្ឋាភិបាល​ចិន​ អនុញ្ញាតការស្នើសុំ​របស់​សម្តេចតេជោ យ៉ាងណានោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សម្ដេចតេជោ ហ៊ុន សែន
សម្ដេចតេជោ ហ៊ុន សែន
ប៉ែន បារាំង
ប៉ែន បារាំង
ប៉ែន បារាំង
ប៉ែន បារាំង
សារដែល និស្សិតខ្មែរនៅចិន បានបង្ហោះ
សារដែល និស្សិតខ្មែរនៅចិន បានបង្ហោះ
សារដែល និស្សិតខ្មែរនៅចិន បានបង្ហោះ
សារដែល និស្សិតខ្មែរនៅចិន បានបង្ហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T