សម្តេចហ៊ុន សែន នឹង​ទៅ​ក្រុង​Wuhan ដែល​កំពុង​ផ្ទុះ​កូ​រ៉ូ​ណាវី​រុសនៅ​ថ្ងៃទី​៥ កុម្ភៈ​

//s5.kh1.co/9a/9a5e47058badee320ab163d66c3fdd5e8d990c04.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពី​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​នៅ​ថ្ងៃទី​៤ មករានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបាន​សរសេរ​នៅលើ​ទំព័រហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា​៖« នៅ​ថ្ងៃស្អែក​ទី​ ៥ ​កុម្ភៈ​ សម្តេច​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ចិន​រួចហើយ​ថា សម្តេច​នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន ដើម្បី​បង្ហាញ​ពី​ភាពកក់ក្តៅ និង​ដើម្បី​កុំ​ឱ្យនិស្សិត​ខ្មែរ​នៅ​ទីក្រុង​វូ​ហាន​មានការ​ភ័យខ្លាច ចំពោះ​ការឆ្លង​ឬការកើត​រីក​រាលដាល នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉ូ​ណាវី​រ៉ុ​ស​»​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងជំនួប​ជាមួយលោកស្រី ហាក់ ចា​ហាន​មូ​ន ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល សម្តេចនាយករដ្ឋមន្ត្រីបាន​និយាយថា បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ការវិវត្តន៍​ថ្មីៗ ដែល​ផ្ទុះឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មីនៅ​ទីក្រុង​វូ​ហាន នាប្រទេស​ចិន ជា​កង្វល់​របស់​ពិភពលោក​។​

«​បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី កូ​រ៉​ណាវី​រុ​ស គឺ​មិនមែន​តែ​ជា​កង្វល់​របស់​ប្រទេស​ចិន​នោះទេ គឺជា​កង្វល់​របស់​យើងទាំងអស់គ្នា ពោលគឺ​យើង​ត្រូវ​រួមគ្នា​រិះរក​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ និង​មិនត្រូវ​បង្ក​នូវ​ការភ័យខ្លាច​សម្រាប់​មនុ​ស្ស​ជាតិ​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់ពីទំព័រហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់សម្តេច​នាយក​រដ្ឋមន្ត្រី។​

គួរបញ្ជាក់ថា គិត​ត្រឹម​រសៀលថ្ងៃទី​៤ កុម្ភៈ​នេះ មាន​អ្នកស្លាប់​ចំនួន​៤២៧​​ នាក់ក្នុងនោះ​ចិន ៤២៦​នាក់ ហុងកុង​ម្នាក់​ និង​ម្នាក់​ទៀត​នៅ​ហ្វីលីពីន ខណៈមាន​អ្នកជំងឺ​ជាង​២​ម៉ឺន​នាក់​ទៀតកំពុង​បន្ត​ព្យាបាល​កូ​រ៉ូ​ណា​វីរុស​នេះ៕

https://s5.kh1.co/__image/w=650,h=434,q=100/e1/e1a44729983c172a4fbabddcaf33e3a92f26ef30.jpg
https://s5.kh1.co/__image/w=650,h=488,q=100/d7/d7d31875fa1d3655cf57e6b3ee7c1be329b7a686.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T