ចុម! ចោរភ័យស្លន់ស្លោរ ក្រោយពីចូលប្លន់ផ្ទះនារីម្នាក់ ហើយនាងក្អក និងប្រាប់ថានាងកំពុងមានរោគសញ្ញាឆ្លងវីរុសកូរ៉ូណា

//s5.kh1.co/fc/fc16022bec63ff62c09ac72f425e489df1b50735.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែនិយាយថាខ្លួនមានរោគសញ្ញាកូរ៉ូណាសោះ អាចធ្វើឲ្យចោរភ័យខ្លាចបាន

ចិន៖ ថ្មីៗនេះ នារីម្នាក់ឈ្មោះ Yi Nu រស់នៅក្នុងទីក្រុង Chongqing បានធ្វើឲ្យចោរភ័យស្លន់ស្លោរ ក្រោយពីនាងក្អក និងប្រាប់ថានាងកំពុងមានរោគសញ្ញាឆ្លងវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មាន Oriental Daily បានឲ្យដឹងថា ចោររូបនោះមានឈ្មោះថា Xiao Nan អាយុ២៥ឆ្នាំ ហើយនៅយប់ថ្ងៃកើតហេតុ គេបានចាកចេញពីផ្ទះដោយសារឈ្លោះគ្នាជាមួយគ្រួសារ។ ដោយគ្មានប្រាក់ជាប់ខ្លួន គេបានសម្រេចចិត្តចូលប្លន់ផ្ទះនារីរងគ្រោះ Yi Nu ខណៈពេលនាងកំពុងដេកលក់ក្នុងបន្ទប់។ លុះចូលទៅដល់ក្នុងបន្ទប់ នារីរងគ្រោះបានភ្ញាក់ដឹងខ្លួន និងស្រែកយ៉ាងឮ ហើយភ្លាមៗនោះជនល្មើសបានស្ទុះទៅចាប់ក្រៀក.ក និងយកដៃខ្ទប់មាត់នាងមិនឲ្យស្រែកតទៀត។ បន្ទាប់មក នាង Yi Nu បានធ្វើពុតជាក្អក និងនិយាយថា៖ 

ខ្ញុំទើបតែត្រលប់មកពីទីក្រុងវូហាន ហើយខ្ញុំក៏កំពុងមានរោគសញ្ញាឆ្លងវីរុសកូរ៉ូណាដែរ ដូច្នេះហើយបានជាខ្ញុំនៅផ្ទះម្នាក់ឯង។

ភ្លាមនោះ ស្រាប់តែជនល្មើសភ័យស្លន់ស្លោរ រត់ទៅយកទូរស័ព្ទរបស់នាង Yi Nu ដែលដាក់ក្បែរគ្រែ និងយកប្រាក់ចំនួន៨០យ័ន (ប្រមាណ១១ដុល្លារអាមេរិក) ហើយរត់គេចបាត់ទៅ។

យ៉ាងណាមិញ ក្រោយកើតហេតុ នាង Yi Nu បានដាក់ពាក្យបណ្ដឹង ហើយចោរឈ្មោះ Xiao Nan ត្រូវបានប៉ូលិសចាប់ខ្លួន និងឃុំទុកបណ្ដោះអាសន្នដើម្បីរង់ចាំការដោះស្រាយបន្ដតាមនីតិរីធីច្បាប់៕

ជនឈ្មោះ Xiao Nan ដែលជាចោរ
ជនឈ្មោះ Xiao Nan ដែលជាចោរ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T