ចំណុចខុសគ្នា រវាងK-pop និងJ-pop ដែលអ្នកមិនដែលដឹង!!

//s5.kh1.co/09/094c56fdc70e927b46a643d73193d871afde2b91.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភាពខុសគ្នារវាងK-pop និងJ-pop ដែលអ្នកដែលនឹកស្មានមិនដល់​ តែពេលខ្លះ អ្នកក៏សឹងតែច្រឡំ ជាមួយនឹងសម្លេង និងស្ទាយ៍រាំរបស់ពួកគេដែរ។

បរទេស៖ ប្រិយមិត្តដែលនិយមតាមដាន ចម្រៀងK-pop ច្បាស់ជាបានដឹងថា គឺជាបណ្តុំចម្រៀងរបស់កូរ៉េខាងត្បូង ដែល បានកើតឡើងយូរណាស់មកហើយ ហើយក្រុមដែលដំបូងដែលធ្វើឲ្យពិភពលោកចាប់ផ្តើមស្គាល់វិស័យ Kpop គឺមានឈ្មោះថា Seo Taiji និង Boysហើយ កេរ្តិ៍ឈ្មោះK-popក៏ត្រូវបានល្បីរន្ទឺនៅក្នុងស្រទាប់យុវវ័យ តាំងពីពេលនោះមក។
រីឯJpopវិញគឺក្រុមដែលធ្វើឲ្យកេរ្តិ័ឈ្មោះជប៉ុន ល្បីទូទាំងសកលលោកនោះគឺ Onyanko Club ដែលមានសមាជិកលើសពី២៧នាក់។ 
ជាការពិតណាស់ K-pop​និង​ J-pop គឺមានលក្ខណ:ស្ទើរដូចគ្នាទៅហើយដោយសារការស្លៀកពាក់ ទម្រង់មុខ និងសម្លេង គឹអាចនិយាយបានថា ដូច៩៩ភាគរយ។ ទោះជាគេច្រៀងភាសាខុសគ្នាក៏ដោយ ប៉ុន្តែប្រសិនបើស្តាប់មួយភ្លែតគឺច្បាស់អាចនឹងច្រឡំជាក់ជាមិនខាន។
ទោះបីជាយ៉ាងណាក៏ដោយរវាងវិស័យK-popនិង J-popមិនអាចដូចគ្នាទាំងស្រុងពេកនោះទេ គឺនៅមានចំណុចដែលមានភាពខុសគ្នាខ្លះៗផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះចង់ដឹងអត់! ថាវិស័យK-popនិង J-popខុសគ្នាយ៉ាងដូចម្តេ៉ច៖

វីដេអូបទចម្រៀង
ចម្រៀងJ-pop គឺមានលក្ខណ:ពិសេស ទាំងកម្រិតសម្លេង វីដេអូ ប៉ុន្តែជប៉ុនភាគច្រើន ចេញតែមួយVersion តែប៉ុណ្ណោះ ខណ:ពេលដែលកូរ៉េមានច្រើនលក្ខណ:ថ្មី ពិសេស និង​មានVersionលើសពី១ ដូចជា (Performance Version និង Dance Versionជាដើម)។
ការសម្តែងផ្ទាល់
ក្រុមKpop បានហ្វឺកហាត់ខ្លាំង ទាំងការគ្រប់គ្រងសម្លេង និងការរាំ ខណ:ពេលដែលជប៉ុនផ្តោតទៅលើការច្រៀងតែប៉ុណ្ណោះ។
ចម្រៀង
វាពិតពិបាកសម្រាប់បែកចែកថា បទមួយណាជាបទកូរ៉េ មួយណាជប៉ុន ប្រសិនបើយើងស្តាប់តែមួយភ្លែត។ ជាក់ស្តែងបទចម្រៀងរបស់ជប៉ុន គឺច្រើនតែច្របាច់បញ្ចូនចូលគ្នានូវចង្វាក់Rock Pop ឧបករណ៍តន្ត្រីធន់ធ្ងន់ដូចជា ហ្គីតាអេឡិកត្រូនិក ជាដើម ចំណែកឯកូរ៉េវីញ ចូលចិត្តប្រើប្រាស់ទម្រង់ភ្លេងរបស់ Latin និង EDM beats វិញ ជាពិសេសពួកគេតែងតែ បញ្ចូលចង្វាក់ Hip-Hop និងចង្វាក់Rap ផងដែរ។
សម្លៀកបំពាក់
ការស្លៀកពាក់របស់តារាៗជប៉ុននៅក្នុងបទចម្រៀង គឺមិនមានភាពខុសគ្នាច្រើនឡើយ គឺភាគច្រើនយកទម្រង់ចាស់ពីដើមយកមកច្នៃ កែទម្រង់តិចតួចប៉ុណ្ណោះ ខណះដែលកូរ៉េតែងតែទម្រង់ថ្មីជានិច្ច ដែលជាមូលហេតុមួយដែលកូរ៉េវ៉ាដាច់ជប៉ុនក្នុងវិស័យឧស្សាហកម្មបទចម្រៀង៕
ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ការប្រៀបធៀបរវាង K-pop និង J-pop
Da-Ice Band (ជប៉ុន)
Da-Ice Band (ជប៉ុន)
AKB48​ (ជប៉ុន)
AKB48​ (ជប៉ុន)
BTS (កូរ៉េ)
BTS (កូរ៉េ)
B)lack Pink (កូរ៉េ)
B)lack Pink (កូរ៉េ)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T