Kangta និង Jung Yoo Mi ព្រមសារភាពហើយ!!

//s5.kh1.co/8b/8b67be1aa0faa708dc6a99f5ec515dcb0b900d41.jpg
នារី

 ០៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Kangta និង Jung Yoo Mi សារភាពចំពោះទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីមានពាក្យចចាមអារ៉ាមទាក់ទងគ្នាជាលើកទី ២ យោងតាមរបាយការណ៍ផ្តាច់មុខរបស់ប្រព័ន្ធផ្សព្វផ្សាយ។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៤ ខែកុម្ភៈ សមាជិកក្រុម H.O.T លោក Kangta និងតារាសម្តែង Jung Yoo Mi បានសារភាពយ៉ាងច្បាស់ ក្រោយធ្លាយពាក្យចចាមអារាមទាក់ទងគ្នាប៉ុន្មានដង កាលពីមួយរយៈមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែសីហា ឆ្នាំមុន Kangta និង Jung Yoo Mi ពាក្យចចាមអារ៉ាមណាត់ជួបលើកដំបូង​​​​​​​​​ នៅពេលនោះភាគីទាំងពីរ បាននិយាយយ៉ាងសាមញ្ញថា ពួកគេគ្រាន់តែជាអ្នកស្គាល់គ្នាប៉ុណ្ណោះ។ ប៉ុន្តែមិនបានប៉ុន្មាន ក៏មានពាក្យចចាមអារ៉ាមទាក់ទងគ្នាជាលើកទី ២ ថាពួកគេ មានទំទាក់ទំនងស្នេហាជាមួយគ្នាម្តងទៀត។​

ប៉ុន្តែសម្រាប់លើកនេះ យោងតាមរបាយការណ៍ផ្តាច់មុខរបស់ប្រព័ន្ធផ្សព្វផ្សាយមួយ បានឲ្យដឹងថា Kangta និង Jung Yoo Mi បានរីកចម្រើនពីមិត្តភក្តិ ទៅជាមនុស្សដែលស្រលាញ់តាមរយៈការរាប់អានជិតដិតគ្នា។ ចំណែកឯភ្នាក់ងារផលិតកម្ម SM បានឆ្លើយតបភ្លាមៗ ឲ្យដឹងកាលពីថ្ងៃទី ៤ ខែកុម្ភៈថា អ្នកទាំងពីរកំពុងមានអារម្មណ៍ល្អជាមួយគ្នា”៕

ចូលរួមអបអរសារទរ!

Kangta និងតារាសម្តែង Jung Yoo Mi
Kangta និងតារាសម្តែង Jung Yoo Mi
Kangta និងតារាសម្តែង Jung Yoo Mi
Kangta និងតារាសម្តែង Jung Yoo Mi
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T