ភ័យមិនស្ទើរទេ! ខឹងឃាត់រថយន្ដមិនជាប់ ស្រាប់តែលោកប៉ូលិសក្លាហានលោតឡើងពីលើរថយន្ដ តែត្រូវម្ចាស់បើកទៅមុខជាង ២ គីឡូម៉ែត្រ...(មានវីដេអូ)

//s5.kh1.co/8a/8abee58099d83fa98bf7fb4f511b3889bc802607.jpg
សង្គម

 ០៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មន្ត្រីប៉ូលិសម្នាក់ ត្រូវជាប់ពីមុខរថយន្ដ ខណៈឃាត់រថយន្ដមិនជាប់ ត្រូវម្ចាស់បើករត់ជាង ២ គីឡូម៉ែត្រ

ឥណ្ឌា៖ យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ខណៈពេលដែលមន្ត្រីប៉ូលិសម្នាក់ឈ្មោះ Sunli កំពុងឈរត្រួតពិនិត្យឯកសាររថយន្ដត្រង់ចំណុចមួយ ក្នុងតំបន់ Nangloi ទីក្រុង  New Delhi ស្រាប់តែមានរថយន្ដមួយបានមកដល់។ ខណៈនោះ ប៉ូលិសបានចង្អុលប្រាប់ទីតាំងឲ្យរថយន្ដឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែម្ចាស់រថយន្ដហាក់មិនស្ដាប់តាមប៉ូលិស ហើយបែជាមានបំណងចង់បើករត់គេចទៅវិញ។ ពេលឃើញដូចនេះ លោក Sunli មិនដឹងធ្វើយ៉ាងណាទើបអាចបញ្ឈប់រថយន្ដបាន ក៏ស្រាប់តែលោតឡើង លើផ្នែកខាងមុខនៃរថយន្ដតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Sunli
  លោក Sunli

ទោះជាយ៉ាងណាក៏ដោយ ជម្រើសមួយនេះ​មិនសមប្រកបឡើយ។ ផ្ទុយទៅវិញ ម្ចាស់រថយន្ដបែជាខំប្រឹងបង្កើនល្បឿនរថយន្ដ ហើយបើក តទៅមុខជាង គីឡូម៉ែត្រ ដែលបានបង្កឲ្យប៉ូលិសដែលជាប់នៅខាងមុខ មានការភិតភ័យជាខ្លាំង។ ទន្ទឹមនឹងនេះដែរ អ្នករួមដំណើរជាច្រើនបានកត់ត្រា នូវហេតុការណ៍មួយនេះ ព្រមទាំងបានថតវីដេអូទុកក្នុងទូរស័ព្ទដៃរបស់ពួកគេទៀតផង។ ភ្លាមៗនោះ បន្ទាប់ពីមានសំណូមពរជាច្រើនពីអ្នករួមដំណើរ អ្នកបើករថយន្ដ ក៏បានឈប់រថយន្ដដើម្បីឲ្យ លោក Sunli ចុះ ហើយបានបើករត់គេចខ្លួនបន្ត។

ក្រោយវីដេអូនៃហេតុការណ៍ខាងលើ បានបង្ហោះនៅលើបណ្ដាញសង្គម ក៏ស្រាប់តែមានអ្នកប្រើប្រាស់ភាគច្រើន បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង និងមានអ្នកខ្លះទៀតចង់រកយុត្តិធម៌លោក Sunli  ទៀតផង។

យ៉ាងណាមិញ ក្រោយឃ្លិបនេះបានរីករាលដាលខ្លាំងនៅលើបណ្ដាញសង្គម នាយកដ្ឋានប៉ូលិស ក៏នឹងកំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T