ជាធម្មតាបើសិនជាយើងទៅធ្វើការនៅស្រុកឆ្ងាយ រយៈពេលយ៉ាងយូរនោះ យើងប្រាកដជានឹកក្រុមគ្រួសារជាមិនខាន ដោយឡែកនៅឯ ប្រទេសចិនមានបុរសម្នាក់​ ដោយសារតែគេមិនលក់សំបុត្រ រថភ្លើងអោយគាត់ទៅជួបគ្រួសារគាត់ គាត់បានដោះសំលៀកបំពាក់ ចេញសល់តែខោក្នុង ហើយដើរចូលទៅក្នុងការិយាល័យរបស់ ប្រធានធំតែម្តង។ តាមប្រភពព័តមានបានអោយដឹងថា បុរសម្នាក់នេះជាកម្មករ នៅតំបន់មួយ ហើយក្នុងរយៈពេលមួយឆ្នាំទើបគាត់មាន ឱកាសទៅជួបក្រុមគ្រួសារគាត់ម្តង ក្នុងពិធីមួយដែលមានឈ្មោះថា "Spring Festival Rush" ដែលគេតម្រូវអោយ ក្រុមគ្រួសារ ទាំងអស់ជួបជុំគ្នា ហើយក៏ជាកម្មវិធីមួយដ៏ធំផងដែរ។ គួរបញ្ជាក់ផងដែរថា ពីព្រោះតែពិធីនេះ មានកម្មករ ដល់ទៅរាប់លានអ្នកបានទិញសំបុត្រអស់ ហើយបុរសម្នាក់នេះ គាត់ទិញមិនទាន់គេឡើយ ក៏សម្រេចចិត្តធ្វើបែបនេះ តែម្តងទៅដើម្បី បង្ខំចិត្តអោយគេ លក់សំបុត្រអោយគាត់។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោប​ល់យ៉ាងណាដែរចំពោះបុរសម្នាក់នេះ ? សូមចុច Add Commentដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]