សង្វេគណាស់! បំបែក​កូនប្រុសពិការ​ចេញពីឪពុក ព្រោះសង្ស័យថាបានឆ្លងវីរុសកូរ៉ូណា ចុងក្រោយឪពុកកូន​កំសត់លែងបាន​ជួប​មុខគ្នា

//s5.kh1.co/b6/b6f984f64f5db060fa956d295cf41a2643831ab1.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្មេងប្រុសពិការម្នាក់បានស្លាប់នៅក្នុងប្រទេសចិន បន្ទាប់ពីឪពុក​របស់គេត្រូវបានរៀបចំ​ឱ្យរស់នៅដាច់ដោយឡែក ក្រោយសង្ស័យថាបានឆ្លងវីរុសកូរ៉ូណា

ចិន៖ ក្មេងប្រុស​ពិការម្នាក់ដែលមានឈ្មោះ យ៉ាន ឆឹង អាយុ ១៦ឆ្នាំ ត្រូវបានគេប្រទះឃើញ​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​នៅឯផ្ទះតូចមួយ​​ក្នុងខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន បន្ទាប់ពីឪពុកនិងបងប្អូនរបស់គាត់ត្រូវបានគេ​រៀបចំឱ្យទៅរស់នៅដាច់ដោយឡែកពីគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាន ឆឹង បានស្លាប់នៅក្នុងផ្ទះតូចមួយ
យ៉ាន ឆឹង បានស្លាប់នៅក្នុងផ្ទះតូចមួយ

​យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសចិនបានឱ្យដឹងថា ​ឪពុករបស់ក្មេងជំទង់រូបនេះបានបង្ហោះសារមួយចំនួននៅលើបណ្តាញសង្គមចិន Weibo ដើម្បីសុំអំពាវនាវរកជំនួយព្រមទាំងបានពន្យល់ថា​ កូនប្រុសរបស់គាត់ត្រូវបានគេទុកចោល​ ហើយគ្មានអាហារឬទឹកហូបទេ។

ឪពុកនិងប្អូនប្រុសរបស់ យ៉ាន ឆឹង
ឪពុកនិងប្អូនប្រុសរបស់ យ៉ាន ឆឹង

នៅក្នុងសារនោះ​គាត់បានបញ្ជាក់ទៀតថា កូនរបស់គាត់​មានជំងឺតាំងពីកំណើត ដូចជា ញ័រដៃជើង ខ្សោយសាច់ដុំ ពិបាកលេបអាហារ ភ្នែកមើលមិនឃើញ ចំណែកត្រចៀកក៏ស្ដាប់មិនឮដែរ។ ​សរុបមកមានន័យថា ក្មេងប្រុសដ៏កំសត់ម្នាក់នេះបានរស់នៅយ៉ាងលំបាកតែម្នាក់ឯង​ក្នុងផ្ទះ​តូចមួយ។​​ 

សាកសពរបស់ យ៉ាន ឆឹង
សាកសពរបស់ យ៉ាន ឆឹង

ក្រោយការស្លាប់របស់ក្មេងប្រុសពិការរូបនេះ មន្ត្រីពីរនាក់នៅក្នុងប្រទេសចិនត្រូវបានគេដកចេញពីមុខតំណែង​ភ្លាមៗ ​បន្ទាប់ពីពួកគេបាន​រៀបចំ​ដាក់ឱ្យឪពុក​កូនទាំងពីររស់នៅដាច់ដោយឡែកគ្នា ​ប៉ុន្តែបែរជាខ្វះការយកចិត្តដាក់លើក្មេងប្រុសពិការម្នាក់នេះទៅវិញ។ ​ក្រុមមន្ត្រីថ្នាក់លើរបស់ប្រទេសចិនបានប្រកាសថា នឹងបន្តស៊ើបអង្កេត​ទៀត​ ជុំវិញករណីនៃស្លាប់របស់ក្មេងប្រុសម្នាក់នេះ។

ប្អូនប្រុសរបស់ យ៉ាន ឆឹង
ប្អូនប្រុសរបស់ យ៉ាន ឆឹង

សូមបញ្ជាក់ផងដែរថា ​ជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណា ចេះតែបន្តចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសចិន និង​ប្រទេសផ្សេងៗទៀត។ បើគិតមកដល់ពេលនេះ វីរុសកូរ៉ូណាមានសម្លាប់មនុស្សប្រមាណ ៤២៦នាក់ ខណៈអ្នកឆ្លងបានកើនឡើងដល់ ២០៦២២នាក់ហើយ។ ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ចំនួនករណីអ្នកឆ្លងរីរុសដ៏កាចសាហាវនេះ គឺទំនង​អាចនឹងកើនឡើង​បន្តទៀត៕​

ចំនួនអ្នកស្លាប់ និងអ្នកដែលបានឆ្លងវីរុសកូរ៉ូណា
ចំនួនអ្នកស្លាប់ និងអ្នកដែលបានឆ្លងវីរុសកូរ៉ូណា
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T