បន្ទាប់ពី ឈ្លោះគ្នាហើយ បែរជាឃើញស្វាមីរបស់ ម៉ូលីកា បង្ហោះបែបនេះទៅវិញ

//s5.kh1.co/6d/6d93ba798b9caf50a26f627e89a11417c3b5eb47.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការបាន១០ថ្ងៃ ម៉ូលីកា ប្រកាសលែងលះស្វាមី មិនយូរប៉ុន្មាន ក្រោយភ្លៀងស្រឡះ ផ្សះផ្សាត្រូវគ្នាវិញ កាន់តែបង្អួតភាពផ្អែមល្ហែមខ្លាំងលើសដើម។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ អំពីជីវិតគ្រួសាររបស់ អតីតតារាចម្រៀងស្រី ម៉ូលីកា បានបង្ហោះប្រកាសលែងលះគ្នា លើផេកហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដូចពាក្យចាស់ពោលថា«ក្រោយភ្លៀងមេឃស្រឡះ» ទីបំផុត ម៉ូលីកា និងស្វាមី បានព្យាយាមរកដំណោះស្រាយរហូតត្រូវគ្នាវិញ ថែមទាំងកាន់តែមាន ភាពផ្អែមល្ហែមខ្លាំងឡើងជាងមុនទៀត។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ស្វាមីរបស់ តារារូបនេះ បានដាក់Cover រូបថតមង្គលការរវាង នាងនិងរូបលោក ថែមទាំងបង្ហោះរូបភាពស្និទ្ធស្នាលគ្នា ក្នុងស្នាមញញឹមស្រស់ថ្លា មើលទៅគួរឲ្យច្រណែនណាស់។

ដោយឡែក ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗទាំងអស់ មានអារម្មណ៍រំភើបជំនួសដែល ម៉ូលីកា ត្រូវបានស្វាមី តាមជាប់បែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
សារដែល ស្វាមីរបស់ ម៉ូលីកា បានបង្ហោះ
សារដែល ស្វាមីរបស់ ម៉ូលីកា បានបង្ហោះ
ម៉ូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T