កម្រឃើញមានណាស់! ជុសជួលកំពង់ទឹកបារាយណ៍ ស្រាប់តែជីកឃើញ រូបសំណាកស្ដេចតោមួយ កប់ក្នុងដីយូរឆ្នាំ មានសភាពស្អាត

//s5.kh1.co/3a/3a60def84ff08408c8950b8538ba80c522db4599.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជារឿងដ៏កម្រ ក្រោយបានឃើញរូបសំណាក់ ស្តេចតោបានគេជីកឃើញដោយចៃដន្យ នៅទល់មុខប្រាសាទបន្ទាយឆ្មា​ខេត្តបន្ទាយមានជ័យកាលពីពេលកន្លងទៅនេះ

បន្ទាយមានជ័យ៖​ កាលពីពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញបណ្តាញសង្គមមួយមានឈ្មោះថា Chhanun btc page បានធ្វើការបង្ហោះវត្ថុដ៏កម្រ បានជីករកឃើញដោយចៃដន្យនៅលើទឹកដីបន្ទាយមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ឃើញថាមហាជនជាច្រើនពិតជារំភើបយ៉ាងខ្លាំង ព្រោះវត្ថុបុរាណដែលកម្រនឹងបានឃើញនោះ បានជីកឡើងយ៉ាងថ្មីសន្លាង និងមានសភាពស្រស់ស្អាតខ្លាំងតែម្តង ដោយរូបសំណាកនេះគឺជាស្តេចតោមួយ បានកប់នៅក្នុងបាតដីអស់ពេលជាច្រើនឆ្នាំមកហើយ។

តែពេលនេះពិតជាចៃដន្យខ្លាំង ក្រោយអ្នកភូមិបាននាំគ្នា ជួសជុសកំពង់ទឹកបារាយណ៍មេបុណ្យ ស្រាប់តែជីកជ្រៅបន្តិចក៏បានប្រទះឃើញរូបសំណាកបុរាណនេះ នៅទល់មុខនឹងប្រាសាទបន្ទាយឆ្មាតែម្តង មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះ ប្រជាជននៅទីនោះពិតជារំភើប នាំគ្នាបន់ស្រន់ និងអុចធូបសុំសេចក្តីសុខផងដែរ។

លើសពីនេះទៅទៀត អ្នកលេងបណ្តាញសង្គម ក៏បាននាំគ្នាស៊ែរតៗគ្នាពេញបណ្តាញសង្គម ព្រោះតែបានរកឃើញដោយចៃដន្យបែបនេះ នូវវត្ថុដ៏កម្រ សល់ពីជំនាន់មុនបែបនេះ៕

ប្រភព៖ Chhanun btc page

សូមទស្សនារូបភាពខាងក្រោមនេះ៖

រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
រូបសំណាកដែលគេជីកឃើញ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T