បទចម្រៀងផ្ទុះខ្លាំងរបស់តារាចម្រៀងមួយចំនួន គឺសុទ្ធតែជាស្នាដៃអ្នកនិពន្ធទាំងនេះ!

//s5.kh1.co/2e/2ea7b76bcf311ba9122631e6da09428abb3886d3.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បទចម្រៀងពិរោះៗ ល្បីៗភាគច្រើនគេសរសើរ និងស្គាល់ត្រឹមតែតារាចម្រៀងប៉ុណ្ណោះ តែគេមិនដែលបានស្គាល់អំពីអ្នកនិពន្ធបទចម្រៀងនោះឡើយ​តោះទៅស្គាល់ទាំងអស់គ្នា

ភ្នំពេញ៖ ពិតណាស់ វិស័យចម្រៀងនៅកម្ពុជាបច្ចុប្បន្នគឺកំពុងរីកចម្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ​​ នោះដោយសារតែ ក្នុងវិស័យមួយនេះសម្បូរទៅដោយអ្នកដែលមាននូវសមត្ថភាពពិតប្រាកដ និងប្លែកៗពីគ្នា ដូច្នេះហើយទើបធ្វើឲ្យវិស័យមួយនេះអាចដំណើរការទៅបានយ៉ាងល្អ។ ក្នុងនោះ គេសង្កេតឃើញថា តាមបណ្ដាផលិតកម្មនានាសុទ្ធតែមានអ្នកនិពន្ធ តាក់តែងបទឲ្យតារាចម្រៀងច្រៀង ដែលមានការគាំទ្រច្រើនពីទស្សនិកជន តាមរយៈបទចម្រៀងពិរោះៗ ល្បីៗ ហើយភាគច្រើនគេសរសើរ និងស្គាល់ត្រឹមតែតារាចម្រៀងប៉ុណ្ណោះ តែទស្សនិកជនមួយចំនួនមិនដែលបានស្គាល់អំពីអ្នកនិពន្ធបទចម្រៀងនោះឡើយ។ ដើម្បីស្រាយចម្ងល់ តោះទៅស្គាល់អ្នកដែលនៅពីក្រោយបទចម្រៀងជាច្រើនដែលសុទ្ធតែផ្ទុះខ្លាំង និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ទាំងអស់គ្នា!!!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.សុខ​​ ចាន់ផល

ជាកវីនិពន្ធរឿងប្រលោមលោក និងបទចម្រៀងល្បីៗដូចជា “ រស់ជាខ្លួនឯង  ពេលបងចាស់ទៅ ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ និងបទជាច្រើនក្នុងផលិតកម្មរស្មីហង្សមាស។

សុខ​​ ចាន់ផល
សុខ​​ ចាន់ផល

២.យឹម តាស្រង់

ជាអ្នកនិពន្នជើងចាស់មួយរូបក្នុងផលិតកម្មថោន និងទទួលបានការគាំទ្រតាមរយៈបទចម្រៀងជាច្រើនដូចជាបទ “ ឲ្យប្រពន្ធស៊ីសៀងឲ្យនាងស៊ីស៊ុប  មួយណាក៏ដូចមួយណា ខ្ញុំក្លាយជាអ្នកជម្ងឺស្នេហា និងបទជាច្រើនទៀត។

យឹម តាស្រង់
យឹម តាស្រង់

៣.ណុប អុីនុ

ជាអ្នកនិពន្ធរបស់ផលិតកម្មរស្មីហង្សមាសដែលមានបទល្បីៗជាច្រើន ដូចជា គេមិនបានស្រលាញ់យើងទេ ត្រូវការកម្លាំងចិត្ត  អាណិតខ្លួនឯង ស្រលាញ់អ្នកណាក៏គេមានសង្សារ និងបទជាច្រើនទៀត។

ណុប អុីនុ
ណុប អុីនុ

៤.នីសុគន្ធា

ជាអ្នកនិពន្ធរបស់ផលិតកម្មរស្មីហង្សមាសដែលមានបទល្បីៗជាច្រើន ដូចជា បើស្រលាញ់ម្ដេចទុកអូនចោល អាណិតបេះដូង កាត់ចិត្តបែបណា ហត់ទេស្រលាញ់គេម្នាក់ឯង និងបទជាច្រើនទៀត។

នីសុគន្ធា
នីសុគន្ធា

៥.ស៊ិន ធារី

ជាអ្នកនិពន្ធដែលមានបទជាច្រើនដែលល្បីដូចជា៖ “ នឹកខ្លួនឯង” “ លើសពីហ្វេនបានអត់” “ ថ្ងៃឯកា” សុំទោសដែលឲ្យយល់ច្រឡំ និងបទជាច្រើនទៀត។

ស៊ិន ធារី
ស៊ិន ធារី

៦.ហ៊ាង ម៉េងហ៊ួ

ជាអ្នកនិពន្ធក្នុងផលិតកម្មសាន់ដេ ដែលមានបទជាច្រើនដែលល្បីដូចជា៖ ពិបាកចិត្តគ្មានអ្នកលួង សុំទោសប៊ិច សុំទោសសៀវភៅ ក្មេងស្ទាវដែលអូនស្អប់ ​និងបទជាច្រើនទៀតរបស់នាយចឺម។

ហ៊ាង ម៉េងហ៊ួ
ហ៊ាង ម៉េងហ៊ួ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T