អ្នកអាចជួបបញ្ហាទាំងនេះ បើសិនដៃគូរបស់អ្នកស្រមុក

//s5.kh1.co/33/331352fe0be07d7838da74bd644572074750bfc3.jpg
នារី

 ០៣-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ការដែលគេងឲ្យបាន ៧ ទៅ ៩ ម៉ោងជារឿងសំខាន់ ហើយការគេងស្កប់ស្កល់គឺរឹតតែសំខាន់ទៅទៀត។ ប៉ុន្តែ បើសិនជាអ្នកគេងមិនលក់ ដូចជាមានសម្លេងរំខានពីដៃគូរបស់អ្នកស្រមុក តើអ្នកនឹងជួបបញ្ហាអ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. ជំងឺទឹកនោមផ្អែម
https://s5.kh1.co/__image/w=650,h=1021,q=100/db/dbe5ee8aa76674d15cda5e0a1ee94eeca35dff18.jpg

ការស្រាវជ្រាវបានបញ្ជាក់ថា ការគេងមិនស្រួល និងជំងឺទឹកនោមផ្អែមមានទំនាក់ទំនងគ្នា។ ការសិក្សាមួយបានរកឃើញថា ការគេងមិនស្រួលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ដោយធ្វើឲ្យប៉ះពាល់ដល់ខ្លួនប្រាណក្នុងការប្រើប្រាស់ជាតិស្ករគ្លុយកូស។ វាបង្ហាញថា ការគេងមួយយប់តែ ៤ ម៉ោងនឹងធ្វើឱ្យដំណើរការផលិតគ្លុយកូសយឺតជាងមុន។

២. ជំងឺលើសឈាម
https://s5.kh1.co/__image/w=650,h=488,q=100/83/8366d8f4637697777ba87441ba49904d6484af7b.jpg

នៅពេលដែលអ្នកគេងមិនលក់ សម្ពាធឈាមនឹងឡើង ជាពិសេសអ្នកដែលមានជំងឺនេះស្រាប់។ ករណីនេះអាចក្លាយជាហានិភ័យខ្ពស់ សម្រាប់ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាល ដែលទាក់ទងរវាងការគេងមិនស្រួល និងជំងឺបេះដូង។

៣. ជំងឺផ្លូវចិត្ត
https://s5.kh1.co/__image/w=650,h=436,q=100/dd/dd8b2fb290b45e817475ad0e2c605275d33e4d39.jpeg

មានការស្រាវជ្រាវច្រើនណាស់ដែលភ្ជាប់ជំងឺគេងមិនលក់រ៉ាំរ៉ៃទៅនឹងជំងឺធ្លាក់ទឹកចិត្ត អារម្មណ៍មួម៉ៅ និងស្រ្តេស។

ការសិក្សាមួយទៀត បានបង្ហាញថា ការដែរគេងបានមួយយប់តែ ៤ ម៉ោងនឹងធ្វើឲ្យអ្នកមានអារម្មណ៍កើតទុក្ខ ស្រ្តេស និងខឹងច្រើន ហើយការគេងបានច្រើនវិញនឹងធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង។

៤. ឡើងទម្ងន់
https://s5.kh1.co/__image/w=650,h=325,q=100/e9/e969c5036ef3761bbac2f18b6271f57ac9fcfabb.jpg

អ្នកដែលមានទម្លាប់គេងតិចជាង ៦ ម៉ោងក្នុងមួយយប់នឹងកើនឡើងទម្ងន់បើប្រៀបនឹងកម្ពស់ (BMI) ខ្ពស់ជាងអ្នកដែលគេង ៨ ម៉ោង។ ការសិក្សាក៏បានបង្ហាញថា ការគេងបានតិចក៏ប៉ះពាល់អរម៉ូនដែលធ្វើឲ្យឃ្លានផងដែរ។ លើសពីនេះទៅទៀត ការគេងបានតិចនឹងបង្កើនការបញ្ចេញអាំងស៊ុយលីនក្រោយញ៉ាំអាហារ ដែលជំរុញឲ្យស្តុកខ្លាញ់ក្នុងខ្លួន និងឡើងទម្ងន់៕

ប្រភពThe Sun

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T