ច្រើនណាស់លោកព្រះ! Real Madrid គ្រោងដាក់សំណើសុំទិញ Mbappe ក្នុងតម្លៃថ្លៃកប់ពពក….

//s5.kh1.co/ff/ff185261f05b38a95d36a6cfef00a0c67bb6eedc.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយដឹងថា Mbappe មិនសប្បាយចិត្ត Real Madrid ត្រៀមសំណើថ្លៃកប់ពពកនាំយករូបគេមកកាន់ទឹកដីអេស្ប៉ាញ

អេស្ប៉ាញ៖ ក្រោយលេចឭព័ត៌មានថាមិនសប្បាយចិត្តជាមួយក្លិបអ្នកមានបារាំង Paris Saint-Germain ក្លិបយក្សអេស្ប៉ាញ Real Madrid បានត្រៀមដាក់សំណើក្នុងទំហំទឹកប្រាក់ ២៥០លានផោនដើម្បីនាំយកកីឡាករខ្សែប្រយុទ្ធ Kylian Mbappe នៅទីផ្សាររដូវក្ដៅខាងមុខ នេះបើតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

សារព័ត៌មាន Mundo Deportivo បានចុះផ្សាយថាខ្សែប្រយុទ្ធជម្រើសជាតិបារាំង Mbappe មានបំណងចង់ចាកចេញពីក្លិបមានមូលដ្ឋាននៅរដ្ឋធានីរបស់ប្រទេសបារាំង ក្រោយមិនសប្បាយចិត្តជាមួយអ្នកចាត់ការទូទៅលោក Thomas Tuchel។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ Mbappe បានចុច Like លើរូបភាពដែល Benzeme បង្ហោះនៅលើ Instagram អំពីជ័យជម្នះរបស់ Real Madrid ទៅលើ Atletico Madrid ផងដែរ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ជាមួយគ្នានេះ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane ធ្លាប់បានបង្ហាញអារម្មណ៍ចាប់ចិត្តទៅលើកីឡាករដែលជួយឲ្យបារាំងឈ្នះពាន FIFA World Cup 2018 រូបនេះ ក្នុងការយកមកលេងនៅកីឡដ្ឋាន Santiago Bernabeu តាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកមុន។ ខណៈ Mbappe ក៏ធ្លាប់បានពន្លយថា Zidane ជានិមិត្តរួបម្នាក់របស់គេផងដែរ។

គួរឲ្យដឹងដែរថា Mbappe បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះលោក Thomas Tuchel ក្រោយផ្លាស់ប្ដូររូបគេចេញនៅវគ្គទី២ ក្នុងជំនួបក្របខណ្ឌ Ligue 1 ដែល PSG យកឈ្នះ Montpellier ក្នុងលទ្ធផល ៥ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ៕

Mbappe មិនសប្បាយចិត្តជាមួយលោក Tuchel
Mbappe មិនសប្បាយចិត្តជាមួយលោក Tuchel

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T