តោះ ត្រៀមខ្លួនស្វាគមន៍ Unpacked ស្តេចកំពូល Galaxy ជំនាន់ថ្មី ដ៏ទំនើបអស្ចារ្យបំផុតមិនដែលមានក្នុងប្រវត្តិសាស្ត្រ! (មានវីដេអូ)

//s5.kh1.co/7f/7ffb891a7e6b6c677937cf5b89b20c7c4ccac4bc.jpg
បច្ចេកវិទ្យា

 ០៣-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួន។ តើអ្វីទៅដែលនឹងបង្ហាញដល់ពិភពលោកទាំងមូលក្នុងឆ្នាំ ២០២០ នេះ ហើយថាមានអ្វីខ្លះដែលជាទំព័រប្រវិត្តិសាស្រ្តថ្មី ដែលធ្វើឲ្យកក្រើកដល់ពិភពស្មាតហ្វូនដែលគ្មានគូប្រៀបនេះ។ ដូច្នេះសូមរង់ចាំអ៊ុតមើលនូវមហាព្រឹត្តិការណ៍ Unpacked ស្តេចកំពូលស្មាតហ្វូន Samsung Galaxy ជំនាន់ថ្មីដែលនឹងមានលក្ខណៈកាន់តែពិសេសអស្ចារ្យពុំធ្លាប់មាន និងកំពុងតែល្បីខ្ទរខ្ទារខ្លាំង ដែលនឹងធ្វើការបង្ហាញផ្លូវការជាសាកលនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   មហាព្រឹត្តិការណ៍ស្វាគមន៍ Samsung Galaxy
   មហាព្រឹត្តិការណ៍ស្វាគមន៍ Samsung Galaxy

សូមបញ្ជាក់ថា មហាព្រឹត្តិការណ៍ស្វាគមន៍ Samsung Galaxy ជំនាន់ថ្មីនេះនឹងធ្វើឡើងនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក វេលាម៉ោង ១០: ០០ នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរំលងអធ្រាត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ដូច្នេះអ្នកគាំទ្រសូមរង់ចាំមើលទាំងអស់គ្នាថា តើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃស្តេចកំពូលស្មាតហ្វូន ដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ៖

-  វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖ www.samsung.com

-  ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖ www.facebook.com/SamsungCambodia

សូមកុំខកខានក្នុងការទស្សនាថា តើ Samsung Galaxy ជំនាន់ថ្មីនេះ ទំនើបលើសពីភាពអស្ចារ្យកម្រិតណា៕ 

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T